Opportunity


Unit Manager, Litigation - 01 Post.

Posted: 09/04/2021 , Closing Date: 30/04/2021
Job Description

កំណត់អំពីភារកិច្ច និងការទទួលខុសត្រូវលើការងារគ្រប់គ្រង ត្រួតពិនិត្យ ដោះស្រាយ និងតាមដានរាល់វិវាទ ឬរឿងក្តីរបស់ធនាគារ ហត្ថា នៅក្នុង និងក្រៅប្រព័ន្ធតុលាការ ព្រមទាំងផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ដល់បុគ្គលិក និងថ្នាក់គ្រប់គ្រង។

Location

ការិយាល័យកណ្តាល-ភ្នំពេញ

Duties and Responsibilities

  • ទទួលបន្ទុកដោះស្រាយវិវាទទាំងឡាយដែលទាក់ទងនឹងផ្លូវច្បាប់របស់ ធនាគារ ហត្ថា ទាំងនៅក្នុង និងក្រៅប្រព័ន្ធតុលាការ ។
  • ត្រួតពិនិត្យ ឯកសារស្នើសុំប្តឹងអតិថិជនរបស់ធនាគារ ហត្ថា ទាំងរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ទៅតុលាការគ្រប់ជាន់ថ្នាក់ ឬស្ថាប័នពាក់ព័ន្ធ ។
  • ត្រួតពិនិត្យ និងគ្រប់គ្រង ចំពោះការរៀបចំពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធ ដើម្បីដាក់បណ្តឹងទៅតុលាការគ្រប់ជាន់ថ្នាក់ ឬស្ថាប័នពាក់ព័ន្ធ ។
  • ត្រួតពិនិត្យទៅលើការតាមដាន និងជម្រុញ នីតិវិធីបណ្តឹង ដែលពាក់ព័ន្ធជាមួយធនាគារ ហត្ថា ទាំងក្នុង និងក្រៅប្រព័ន្ធតុលាការ ។
  • ត្រួតពិនិត្យលើរបាយការណ៍វិវត្តន៍រឿងក្តីប្រចាំខែ ទាំងរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដើម្បីដាក់ជូនថ្នាក់គ្រប់គ្រងពិនិត្យ និងអនុម័ត ។
  • ទំនាក់ទំនង និងសម្របសម្រួលជាមួយស្ថាប័នតុលាការ មេធាវី អាជ្ញាធរ និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយវិវាទទាំងឡាយដែលកើតមាន ។
  • ចុះបេសកម្មតាមសាខា ដើម្បីគាំទ្រសាខាក្នុងការដោះស្រាយវិវាទ និងផ្តល់យោបល់ផ្លូវច្បាប់ដល់បុគ្គលិក ។
  • គ្រប់គ្រង និងធានាឲ្យបាននូវការរៀបចំ រក្សាទុកឯកសារនានារបស់ធនាគារ ហត្ថា និងតុលាការឲ្យមានរបៀបរៀបរយ ។
  • គ្រប់គ្រង និងពិនិត្យលើការរៀបចំលិខិតមេធាវី អញ្ជើញអតិថិជនយឺតយ៉ាវមកដោះស្រាយនៅសាខា ឬការិយាល័យកណ្តាល និងចូលរួមដោះស្រាយជាមួយផ្នែកពាក់ព័ន្ធតាមការចាត់ចែងរបស់នាយកនាយកដ្ឋាន ។
  • រៀបចំ បង្កើត កែប្រែ រាល់ទម្រង់នានា ពាក់ព័ន្ធនឹងការងារដោះស្រាយវិវាទ ដើម្បីឆ្លើយតបទៅតាមច្បាប់ បទបញ្ញាត្តិ និងសេចក្តីសម្រេចដែលពាក់ព័ន្ធ ។
  • ធ្វើជាអ្នកតំណាងរបស់ធនាគារ ហត្ថា នៅក្នុងនីតិវិធីបណ្តឹងនៅចំពោះមុខតុលាការ និងអាជ្ញាធរមានសមត្ថកិច្ច ។

Skills Specifications

  • ត្រូវមានបរិញ្ញាបត្រនីតិសាស្រ្ត ឬសញ្ញាបត្រដែលមានតម្លៃស្មើ និងមានចំណេះដឹងផ្នែកក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ ច្បាប់ពាណិជ្ជកម្ម ច្បាប់ការងារ និងក្រមនីតិវិធី ។
  • ត្រូវមានបទពិសោធន៍ផ្នែកច្បាប់ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងមានចំណេះដឹង ឬបទពិសោធន៍ទាក់ទងនឹងការចរចារ ការដោះស្រាយវិវាទ ។ ល ។
  • អាចនិយាយ និងសរសេរភាសាអង់គ្លេសបានល្អ និងចេះប្រើប្រាស់កុំព្យូទ័រ Word, Excel និង Power Point ។
  • មានការសហការល្អជាមួយបុគ្គលិកផ្សេងៗ និងអាចធ្វើការជាក្រុមបាន ។
  • អាចធ្វើការងារដែលលំបាក និងលើសម៉ោងការងារបាន (ករណីចាំបាច់) ។
  • មានជំនាញក្នុងការប្រាស្រ័យទាក់ទងល្អ និងអាចធ្វើដំណើរតាមបណ្តាខេត្តបាន ។

How to Apply

Interest Candidates, please click HERE:


SHARE US ON: