Opportunity


អ្នកបើកបរ - ០២នាក់

Posted: 15/01/2021 , Closing Date: 29/01/2021
Job Description

អ្នកបើកបរ ទទួលបន្ទុកការងារ និងជំនួយដល់ប្រធានក្រុមក្នុងការធានាដល់ការប្រព្រឹត្តទៅដោយរលូន និងជួយពង្រឹងកិច្ចការងាផ្នែករដ្ឋបាលនៅគ្រប់ការិយាល័យ ផ្តោតទៅលើ ការបើកបរជូនគណៈគ្រប់គ្រង បុគ្គលិក និងភ្ញៀវទៅគ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាពខ្ពស់ តាមតម្រូវការ និងយោងតាមនីតិវិធីនានារបស់ក្រុមហ៊ុន ព្រមទាំងមានការថែទាំរថយន្ត និងការប្រើប្រាស់ប្រេងដោយសន្សំសំចៃ។

Location

ការិយាល័យកណ្តាល - ភ្នំពេញ

Duties and Responsibilities

  • បើកបរជូនបុគ្គលិក ថ្នាក់គ្រប់គ្រង ឬភ្ញៀវតាមការចាត់ចែងរបស់ថ្នាក់គ្រប់គ្រង។
  • ធានាសុវត្ថិភាពលើការបើកបរ និងអ្នកដំណើរ។
  • ថែរក្សាភាពគង់វង្ស និងគុណភាពរថយន្ត។
  • ដឹកជញ្ជូនសម្ភារៈ ឯកសារ (ការិយាល័យកណ្តាលទៅ និងមកការិយាល័យសាខា) កំឡុងពេលចុះបេសកកម្ម។
  • រៀបចំយានជំនិះតាមសំណើ។
  • សម្របសម្រួលកិច្ចការរផ្សេងៗទៀតតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង។

Skills Specifications

  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ។
  • មានបទពិសោធន៍ក្នុងការបើកបរ។
  • មានជំនាញក្នុងការថែទាំគ្រឿងម៉ាស៊ីន ។
  • មានអត្តចរិកល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសារ និងមានឆន្ទៈក្នុងការបំពេញការងារ។
  • ចេះនិយាយ និងសរសេរភាសាអង់គ្លេស (កាន់តែប្រសើរ)។
  • មានប័ណ្ណបើកបរ (ស្របច្បាប់ និងមានសុពល)។

How to Apply

Interest Candidates, please click HERE:


SHARE US ON: