ឱកាសការងារ


មន្ត្រីផ្នែកលក់ - ៣៦ នាក់

Posted: 03/10/2022 , Closing Date: 31/10/2022
Job Description

កំណត់អំពីភារកិច្ច និងការទទួលខុសត្រូវក្នុងការចុះផ្សព្វផ្សាយពីផលិតផល សេវាកម្មរបស់ ធនាគារ ហត្ថា និងចុះជួបទំនាក់ទំនងអតិថិជនដោយផ្ទាល់ និងពន្យល់អំពីសេវាកម្ម-ផលិតផលប្រាក់បញ្ញើសន្សំជូនដល់អតិថិជន និងរៀបចំឯកសារបើកគណនីជូនអតិថិជនដែលមានបំណងដាក់ប្រាក់សន្សំជាមួយធនាគារ ហត្ថា និងចូលរូមដោះស្រាយនូវរាល់បញ្ហាដែលនឹងកើតមានឡើងចំពោះប្រតិបត្ដិការសេវាប្រាក់សន្សំ។

Location

Location:

រាជធានីភ្នំពេញ - ១៧នាក់ | ខេត្ដកណ្ដាល - ០៤នាក់ | ខេត្ដកែប - ០១នាក់ | ខេត្ដកំពង់ស្ពឺ - ០១នាក់ | ខេត្ដកំពត - ០១នាក់ | ខេត្ដពោធិ៍សាត់ - ០១នាក់ | ខេត្ដកំពង់ធំ - ០១នាក់ | ខេត្ដកោះកុង - ០១នាក់ | ខេត្ដសៀមរាប - ០២នាក់ | ខេត្ដតាកែវ - ០៤នាក់ | ខេត្ដបន្ទាយមានជ័យ - ០៣នាក់

Duties and Responsibilities

  • ចូលរួមក្នុងយុទ្ធនាការ ផ្សព្វផ្សាយផ្សេងៗទាក់ទងនឹងផលិតផល សេវាកម្ម របស់ធនាគារ ហត្ថា។
  • ចុះជួបទំនាក់ទំនងអតិថិជន និងសាធារណជនដោយផ្ទាល់នឹងពន្យល់អំពី ផលិតផល សេវាកម្ម របស់ធនាគារ ហត្ថា។
  • ធ្វើការដោះស្រាយនូវរាល់បញ្ហាដែលនឹងអាចកើតមានឡើងចំពោះ ប្រតិបត្តិការ។
  • រៀបចំ និងគ្រប់គ្រងរាល់ឯកសារព័ត៌មានដែលទាក់ទងជាមួយអតិថិជន។
  • រាយការណ៍ពីបាតុភាព និងផលប៉ះពាល់ដល់ ផលិតផល និងសេវាកម្ម ទាំងឡាយមកគណៈគ្រប់គ្រង ឱ្យបានទាន់ពេល និងត្រឹមត្រូវ។
  • រៀបចំរបាយការណ៍តាមការចាត់ចែងរបស់គណៈគ្រប់គ្រង។

Skills Specifications

  • កំពុងសិក្សា ឬបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ ឬជំនាញដែលពាក់ព័ន្ធ។
  • មានបទពិសោធន៍ផ្នែកលក់ ឬការផ្សព្វផ្សាយកាន់តែល្អប្រសើរ។
  • មានឆន្ទៈ ចុះបំពេញការងារនៅតាមមូលដ្ឋាន និងដែនគ្រប់គ្រងរបស់សាខា។
  • មានអត្តចរិតល្អ មានភាពស្មោះត្រង់ សុភាពរាបសារ និងតស៊ូការធ្វើការងារ។
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេស។
  • អាចប្រើប្រាស់កុំព្យូទ័រលើកម្មវិធី MS. Word និង MS. Excel ។
  • ត្រូវមានម៉ូតូផ្ទាល់ខ្លួន និងអាចបើកបរបាន។

How to Apply

បេក្ខជនដែលមានចំណាប់អារម្ភណ៍ សូមចុចទីនេះ:


ចែករំលែកនៅលើ៖