ឱកាសការងារ


មន្ត្រីផ្នែកប្រឹក្សាឥណទាន - ០៣នាក់

Posted: 06/06/2023 , Closing Date: 19/06/2023
Job Description

គោលបំណងសំខាន់ៗនៃតួនាទីជា “មន្ត្រីផ្នែកប្រឹក្សាឥណទាន” គឺកំណត់អំពីភារកិច្ច និងការទទួលខុសត្រូវក្នុងការចុះផ្សព្វផ្សាយអំពីផលិតផល សេវាកម្មរបស់ ធនាគារ ហត្ថា និងរៀបចំឯកសារបញ្ចេញឥណទានជូនអតិថិជន រួចតាមដាននិងប្រមូលឥណទានដែលយឺតយ៉ាវក្នុងការសងត្រឡប់។

Location

Location:

សាខាស្រុកកំពង់ត្រាច-ឃុំកំពង់ត្រាចខាងកើត​ - ០៣នាក់

Duties and Responsibilities

  • ធ្វើការផ្សព្វផ្សាយអំពី ផលិតផល សេវាកម្ម របស់ ធនាគារ ហត្ថា ដើម្បីពង្រីកទីផ្សារ និងទាក់ទាញអតិថិជនសក្តានុពល។
  • ធ្វើការប្រឹក្សា និងពិគ្រោះយោបល់ ជាមួយអតិថិជន ដើម្បីជាដំណោះស្រាយផ្នែកហិរញ្ញវត្ថុជូនអតិថិជន។
  • រៀបចំឯកសារឥណទាន ប្រមូលព័ត៌មាន វាយតម្លៃឥណទានជូនអតិថិជន តាមដាននិងដោះស្រាយនៃការសងត្រលប់របស់អតិថិជន។
  • រៀបចំផែនការសកម្មភាពដើម្បីឲ្យសម្រេចតាមផែនការសូចនករទាំងប្រចាំខែ ប្រចាំឆ្នាំរបស់ខ្លួន។
  • អនុវត្តតាមលំហូរការងារឥណទាន និងតាមសេចក្តីសម្រេចដែលមានសុពលភាពឲ្យមានប្រសិទ្ធភាព។
  • បំពេញការងារផ្សេងៗតាមការចាត់តាំងរបស់ប្រធានផ្នែកប្រឹក្សាឥណទាន និងនាយកសាខា។

Skills Specifications

  • ជាប់បាក់ឌុប ឬកំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង ឬបរិញ្ញាបត្រលើគ្រប់ជំនាញ។
  • មានបទពិសោធន៍ផ្នែកលក់ ឬការផ្សព្វផ្សាយកាន់តែល្អប្រសើរ។
  • មានអត្តចរិកល្អ មានភាពស្មោះត្រង់ ម៉ឹងម៉ាត់ សុភាពរាបសារ រួសរាយរាក់ទាក់និងមានឆន្ទៈក្នុងការធ្វើការងារ។
  • មានប្រវត្តិរស់នៅក្នុងសហគមន៍ល្អ ត្រូវមានម៉ូតូផ្ទាល់ខ្លួននិងអាចបើកបរបាន។
  • ផ្នែកគណិតវិទ្យាអាចវិភាគ គណនា និងយល់ដឹងពីផ្នែកទីផ្សារ។

How to Apply

បេក្ខជនដែលមានចំណាប់អារម្ភណ៍ សូមចុចទីនេះ:


ចែករំលែកនៅលើ៖