ឱកាសការងារ


អ្នកប្រមូលបំណុលយឺតយ៉ាវ - ០១នាក់

Posted: 04/10/2022 , Closing Date: 17/10/2022
Job Description

គោលបំណងសំខាន់ៗនៃតួនាទីជា “អ្នកប្រមូលបំណុលយឺតយ៉ាវ” គឺមានការទទួលខុសត្រូវកំណត់អំពីកាតព្វកិច្ច និងការទទួលខុសត្រូវលើការសិក្សាស្រាវជ្រាវ និងរកមូលហេតុនៃបញ្ហា របស់អតិថិជនលើការ ខកខានមិនបានសងប្រាក់ និងចុះដោះស្រាយបំណុលអតិថិជនដែលខកខានសងប្រាក់ ឲ្យបានគ្រប់គ្រាន់ទៅតាមផែនការ ឬអ្នកគ្រប់គ្រងអាចទទួលយកបាន និងត្រូវធ្វើរបាយការណ៍ជូនអ្នកគ្រប់គ្រង ដើម្បីជួយដោះស្រាយបន្ដឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

Location

Location: សាខាស្រុកភ្នំស្រុក-ឃុំស្រះជីក - ០១នាក់

Duties and Responsibilities

  • សិក្សាស្រាវជ្រាវ អំពីស្ថានភាពរស់នៅ និងមូលហេតុនៃបញ្ហា របស់អតិថិជនលើការ ខកខានមិនបានសងប្រាក់ ។
  • បែងចែកលំដាប់ថ្នាក់ និងប្រភេទអតិថិជនដែលខកខានសងប្រាក់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីកំណត់អាទិភាព ដោះស្រាយបំណុលឥណទានឲ្យមានប្រសិទ្ធភាពខ្ពស់។
  • ចុះដោះស្រាយបំណុលអតិថិជនដែលខកខានសងប្រាក់ ឲ្យបានគ្រប់គ្រាន់ទៅតាមផែនការ ឬអ្នកគ្រប់គ្រងអាចទទួលយកបាន និងត្រូវធ្វើរបាយការណ៍ជូនអ្នកគ្រប់គ្រង ដើម្បីជួយដោះស្រាយបន្ដឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
  • ត្រួតពិនិត្យរកឲ្យឃើញពីភាពអសកម្មការងាររបស់ខ្លួនដើម្បីកែលំអ និងបំពេញនូវ ចំណុចខ្វះខាត ឲ្យបានទាន់ពេលក្នុងគោលបំណង បង្កើនប្រសិទ្ធភាពនៃការអនុវត្ដន៍ការងារជាបន្ដបន្ទាប់ឲ្យបានជោគជ័យ ។
  • សិក្សា និងអនុវត្ដឲ្យបានល្អតាមគោលការណ៍ និងបទបញ្ជាផ្សេងៗរបស់សា្ថប័ន។

Skills Specifications

  • បព្ចាប់ថ្នាក់បរិញ្ញាបត្រ ឬកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ជំនាញគ្រប់គ្រង ជំនាញទីផ្សារ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ជំនាញធនាគារ និងហិរញ្ញវត្ថុ ឬសញ្ញាបត្រដែលមានតំលៃស្មើ។
  • មានឆន្ទៈចុះបំពេញការងារនៅតាមមូលដ្ឋាននិងនៅក្នុងដែនគ្រប់គ្រង របស់សាខា។
  • មានចំណេះដឺងមូលដ្ឋានផ្នែកច្បាប់ និងជំនាញគ្រប់គ្រាន់នៅក្នុង ការទារបំណុល។
  • មានអត្ដចរិតល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសា មានចិត្តអំណត់ក្នុងការធ្វើការងារ និងកាយសម្បទាល្អ។
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេស និងកុំព្យូទ័រ Ms. Office។
  • ត្រូវមានម៉ូតូផ្ទាល់ខ្លួន។

How to Apply

បេក្ខជនដែលមានចំណាប់អារម្ភណ៍ សូមចុចទីនេះ:


ចែករំលែកនៅលើ៖