ឱកាសឈ្នះរង្វាន់មហាសាល ពីធនាគារ ហត្ថា

ក្រោយពីទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ធនាគារ ហត្ថាបានពង្រីកនិងពង្រឹងសេវាកម្មរបស់ខ្លួនកាន់តែសំបូរបែបដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនខ្លួន។ នាដើមខែមីនា ឆ្នាំ២០២១នេះផងដែរ ធនាគារ ហត្ថាបានផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធី “បើកគណនីចរន្ត បានរង្វាន់មហាសាល” ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រធនាគារ ហត្ថា។

កម្មវិធី “បើកគណនីចរន្ត បានរង្វាន់មហាសាល” ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ ដែលរង្វាន់រួមមានទូរសព្ទដៃម៉ាក iPhone Pro Max 12 ចំនួន១០រង្វាន់ ម៉ូតូម៉ាក Honda PCX ចំនួន ៣រង្វាន់ និងរង្វាន់ធំរថយន្តម៉ាក Ford Ranger XLT 2021 ចំនួន១រង្វាន់។ ការចាប់រង្វាន់នឹងប្រព្រឹត្តទៅជារៀងរាល់៤ខែម្តង ហើយកម្មវិធីនេះនឹងធ្វើការចាប់រង្វាន់ចំនួន៤ដង ដូច្នេះអតិថិជនដែលបានបើកគណនីមុនគេនោះនឹងមានឱកាសច្រើនដងជាងគេក្នុងការឈ្នះរង្វាន់ ពីព្រោះប្រសិនបើការចាប់រង្វាន់លើកទី១មិនត្រូវ ឈ្មោះរបស់អតិថិជននឹងរក្សាដើម្បីចាប់រង្វាន់នៅវគ្គបន្តបន្ទាប់ទៀត។ ដើម្បីចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យនេះ អតិថិជនគ្រាន់តែបើកគណនីចរន្តជាមួយធនាគារ ហត្ថា ព្រមទាំងអនុវត្តតាមលក្ខខណ្ឌនៃកម្មវិធី ហើយកម្មវិធីនេះផ្តល់ជូនទាំងអតិថិជនជាបុគ្គល និងជាក្រុមហ៊ុន។ នៅរងចាំអីទៀត? បើកគណនីបានកាន់តែលឿន ទទួលបានឱកាសកាន់តែច្រើន។

សូមបញ្ជាក់ផងដែរថាគណនីចរន្តរបស់ធនាគារ ហត្ថាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជនរួមមានការផ្តល់ អត្រាការប្រាក់ដែលជាចំណូលបន្ថែម ការផ្តល់ជូនមូលប្បទានប័ត្រ កាតអេធីអឹម និងការភ្ជាប់កម្មវិធី Hattha Mobile App ដោយឥតគិតថ្លៃ។ ការប្រើប្រាស់គណនីចរន្ត ក៏នឹងផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់ឥណទានវិបារូបណ៍ និងសេវាកម្មផ្សេងៗទៀតផងដែរ។ នាពេលបច្ចុប្បន្ននេះ គណនីចរន្តត្រូវបានដាក់ឱ្យប្រើប្រាស់តែក្នុងការិយាល័យសាខាធនាគារ ហត្ថា នៅទីក្រុងភ្នំពេញ និងសាខាមួយចំនួននៃខេត្តកណ្តាលតែប៉ុណ្ណោះ។

ដើម្បីជ្រាបព័ត៌មានឱកាន់តែច្បាស់ ឬទំនាក់ទំនងដើម្បីបើកគណនី សូមទំនាក់ទំនង ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ ០២៣ ៩៩៩ ២៦៦។