ធនាគារ ហត្ថា បានដាក់ចេញជាផ្លូវការនូវកម្មវិធីធនាគារចល័តជំនាន់ថ្មី ដ៏ទាន់សម័យរបស់ខ្លួន

មុខងារថ្មីមួយក្នុងចំណោមមុខងារពិសេសៗជាច្រើនរបស់​កម្មវិធីជំនាន់ថ្មីនេះគឺមុខងារ Dynamic KHQR ID ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់វាយបញ្ចូលនិងកំណត់ចំនួនទឹកប្រាក់ជាក់លាក់ណាមួយនៅក្នុងកូដ KHQR ID​​ ផ្ទាល់ខ្លួ​ន ដោយគ្រាន់តែអនុវត្តតាមជំហានងាយៗខ្លីៗប៉ុន្មានចំណុចតែប៉ុណ្ណោះ។ វាពិតជាងាយស្រួល ដោយគ្រាន់អ្នកប្រើប្រាស់ធ្វើការចែករំលែក KHQR ID ផ្ទាល់ខ្លួនទៅកាន់មិត្តភ័ក្តិ ក្រុមគ្រួសារ ឬដៃគូតាមរយៈកម្មវិធីផ្ញើសារ (ឬប្រព័ន្ធផ្សព្វផ្សាយសង្គម) ឬ​ដោយគ្រាន់តែបង្ហាញ KHQR ID នៅលើផ្ទាំងកម្មវិធី Hattha Mobile​ ដៃគូរបស់អតិថិជននឹងអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់យ៉ាងរហ័ស និងសុវត្ថិភាពបំផុត។ មុខងារមួយនេះមិនត្រឹមតែសន្សំសំចៃពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយកំហុសនានាទាក់ទិននឹងប្រតិបត្តិការផ្ទេរប្រាក់ថែមទៀតផង។

ការប្តេជ្ញាចិត្តរបស់យើងគឺដើម្បីក្លាយជាធនាគារឌីជីថលដែលនាំមុខគេ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការសេវាធនាគារឱ្យកាន់តែមានភាពសាមញ្ញ និងសម្រួលដល់ប្រព័ន្ធអេកូហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អតិថិជន។

 

ក្រៅពីមុខងារខាងលើ អតិថិជនថ្មី និងក៏ដូចជាអតិថិជនស្រាប់របស់ ធនាគារ​​ ហត្ថា នឹងទទួលបានអត្ថប្រយោជន៍ពីមុខងារដ៏សម្បូរបែប រួមមាន៖

      •      ផ្ទេរប្រាក់ទៅធនាគារក្នុងស្រុក ឬក្រៅប្រទេស
      •      ទូទាត់តាមអនឡាញ (E-Commerce)

      •      ទូទាត់ប្រាក់តាម KHQR ជាមួយនឹងពាណិជ្ជកររាប់សែនកន្លែងទូទាំងប្រទេសកម្ពុជា

      •      ទូទាត់ប្រាក់តាម Thai QR ជាមួយនឹងពាណិជ្ជកររាប់លានកន្លែងទូទាំងប្រទេសថៃ

      •      ទូទាត់វិក្កយបត្រតាមអនឡាញទៅកាន់អាជ្ញាធរអគ្គិសនីកម្ពុជា (EDC) បង់ថ្លៃសេវាប្រមូលសំរាម ទូទាត់វិក្កយបត្រទៅកាន់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ដូចជាការបង់ថ្លៃសេវាទៅកាន់ដៃគូ

            បង់វិក្កយបត្រឯកជនជាង៣០០កន្លែង ទូទាំងប្រទេសកម្ពុជា

      •      ការកំណត់ផ្សេងៗជាច្រើនផ្អែកលើតម្រូវការផ្ទាល់ខ្លួន ដើម្បីសម្រួលដល់ការគ្រប់គ្រងគណនីរបស់អ្នកប្រើប្រាស់ឱ្យកាន់តែងាយស្រួល និងរលូនជាងមុន។

 

អតិថិជនថ្មី ក៏ដូចជាអតិថិជនស្រាប់របស់ ធនាគារ ហត្ថា អាចធ្វើបច្ចុប្បន្នភាព ឬទាញយកកម្មវិធី Hattha Mobile 3.0 នៅលើ App StorePlay Store ដើម្បីប្រើប្រាស់មុខងារថ្មីៗដ៏អស្ចារ្យទាំងអស់នេះ ក៏ដូចជា មុខងារពិសេសជាច្រើនទៀត។

សេវាសំខាន់សំខាន់ៗផ្សេងទៀត​ ដែលអតិថិជនអាចប្រើប្រាស់​ រួមមាន៖


សេវាផ្ទេរប្រាក់

      •      ផ្ទេរប្រាក់ – ទៅកាន់គណនី ធនាគារ ហត្ថា ផ្ទាល់ខ្លួន
      •      ផ្ទេរប្រាក់ – ទៅកាន់គណនី ធនាគារ ហត្ថា ដទៃ (គណនីមួយ និងច្រើនក្នុងពេលតែមួយ)
      •      ផ្ទេរប្រាក់ – ទៅកាន់គណនីបាគង
      •      ផ្ទេរប្រាក់ – ទៅកាន់គណនី CASA របស់ធនាគារដទៃ តាមរយៈប្រព័ន្ធបាគង
      •      ផ្ទេរប្រាក់ – ទៅកាន់ធនាគារក្នុងស្រុក​ តាមរយៈប្រព័ន្ធទូទាត់រហ័ស
      •      ផ្ទេរប្រាក់តាមទូរស័ព្ទ (ផ្ទេរប្រាក់ទៅកាន់ម៉ាស៊ីនអេធីអឹម)
      •      ផ្ទេរប្រាក់ទៅកាន់គណនី PiPay
      •      ផ្ទេរប្រាក់ – ផ្ទេរប្រាក់ក្រៅស្រុកទៅកាន់គណនីធនាគារ ក្រុងស្រ៊ី


សេវាទូទាត់វិក្កយបត្រ
      •      ទូទាត់វិក្កយបត្រ – ទៅកាន់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

      •      ទូទាត់វិក្កយបត្រ – ទៅកាន់ រដ្ឋាករទឹកស្វយ័តក្រុងសៀមរាប

      •      ទូទាត់វិក្កយបត្រ – អនឡាញទៅកាន់ អាជ្ញាធរអគ្គិសនីកម្ពុជា (EDC)

      •      ទូទាត់វិក្កយបត្រ – អនឡាញទៅកាន់ អាជ្ញាធរអគ្គិសនីកម្ពុជា (EDC) ដើម្បីបន្តចរន្ដថ្មី ឬបង្កើនកម្លាំងអគ្គិសនី

      •      ទូទាត់វិក្កយបត្រ – កាកសំណល់រឹង

      •      ទូទាត់វិក្កយបត្រ – Bill24 (ធានារ៉ាប់រង អចលនទ្រព្យ អចលនវត្ថុ ។ល។)


បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ
      •      បញ្ចូលទឹកប្រាក់ – កូដ PIN
      •      បញ្ចូលទឹកប្រាក់ – ដោយមិនប្រើលេខ PINLESS


ទូទាត់ប្រាក់ដោយស្កេន QR
      •      ស្កេន KHQR ដើម្បីធ្វើការផ្ទេរប្រាក់ទៅធនាគារផ្សេងទៀតដែលជាសមាជិករបស់បាគង
      •      ស្កេនទូទាត់ប្រាក់តាមរយៈ QR Thai Standard QR
      •      
បង្ហាញ KHQR ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីទទួលបានការទូទាត់ពីអ្នកប្រើប្រាស់កម្មវិធីធនាគារសមាជិកបាគងផ្សេងទៀត