ធនាគារ ហត្ថា ចុះអនុស្សរណៈយោគយល់គ្នាជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន គ្លូបសូ សឺវីស ខូអេលធីឌីដើម្បីផ្តល់ភាពងាយស្រួលដល់ការទូទាន់សេវាកម្ម GlobeSO តាមរយៈ Hattha Mobile

ភ្នំពេញ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២៖ ធនាគារ ហត្ថា ដែលជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាដៃគូយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុន គ្លូបសូ សឺវីស ខូអេលធីឌី ក្នុងគោលបំណង៖ 

. ធ្វើការណែនាំអតិថិជនរវាង ធនាគារ ហត្ថា និងក្រុមហ៊ុន គ្លូបសូ សឺវីស ខូអេលធីឌី

. អនុញ្ញាតឱ្យអតិថិជនក្រុមហ៊ុនគ្លូបសូ សឺវីស ខូអេលធីឌី ធ្វើការទូរទាត់ថ្លៃសេវាកម្មតាមរយៈ Hattha Mobile និង

. អនុញ្ញាតឱ្យអតិថិជនក្រុមហ៊ុនគ្លូបសូ សឺវីស ខូអេលធីឌី ធ្វើការបញ្ចូលទឹកប្រាក់ចូលទៅក្នុង Wallet របស់ App GlobeSO និងធ្វើការផ្ទេរពី App Wallet របស់ GlobeSO មកកាន់ Hattha Mobile

ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងនៅ ធនាគារ ហត្ថា សាខាច្បាអំពៅ ក្រោមអតិបតីភាព  លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ព្រមទាំងគណៈគ្រប់គ្រង ធនាគារ ហត្ថា និង លោក ឡាយ គីរី ប្រធានអគ្គនាយក នៃក្រុមហ៊ុន គ្លូបសូ សឺវីស ខូអេលធីឌី ព្រមទាំងសហការី។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍ថា ការសហការ រវាង ធនាគារ ហត្ថា និង​ក្រុមហ៊ុន គ្លូបសូ សឺវីស ខូអេលធីឌី ក្នុងថ្ងៃនេះគឺ ជាការបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាកម្មនានា ក្នុងកម្មវិធី GlobeSO តាមរយៈការទូទាន់ការចំណាយយ៉ាងងាយស្រួល និងឆាប់រហ័ស ជាមួយកម្មវិធី Hattha Mobile របស់ធនាគារ ហត្ថា”។ លោកបញ្ជាក់ថា កម្មវិធី Hattha Molile មិនត្រឹមតែអាចទូទាត់សេវា ងាយស្រួល និងឆាប់រហ័សប៉ុណ្ណោះទេ វាមានមុខងារសំខាន់ៗ រួមមាន ផ្ទេរប្រាក់ បង់វិក្កយបត្រ ទិញកាតទូរសព្ទ ទូទាត់សងឥណទាន ស្កេន (QR) និងប្រតិបត្តិការផ្សេងៗទៀតជាច្រើនទៀត។ ជាចុងក្រោយ លោកជឿជាក់ថាការរួមបញ្ចូលគ្នារវាងកម្មវិធី GlobeSO Application និង Hattha Mobile នឹងពិតជាផ្តល់ភាពងាយស្រួលមួយកំរឹតទៀតដល់អ្នកប្រើប្រាស់ ជាពិសេសគឺចំណេញពេលវេលា ព្រមទាំងសុវត្ថិភាព។