ភ្នាក់ងារណែនាំសេវាធានារ៉ាប់រង

ធនាគារ ហត្ថា គឺស្ថានប័នមួយដែលឈានមុខគេ នៅក្នុងប្រទេសកម្ពុជាក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ដល់អតិថិជនដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់នៅបញ្ជរប្រតិបត្តិការ សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ សេវាប្រមូលសាច់ប្រាក់ ភ្នាក់ងារណែនាំសេវាធានារ៉ាប់រង និងសេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។ ដើម្បីឲ្យអតិថិជនទទួលបាន ការការពារផ្នែកហិរញ្ញវត្ថុ ផលប្រយោជន៍ផ្សេងៗ តាមរយ:ការប្រើប្រាស់សេវាធានារ៉ាប់រង ធនាគារ ហត្ថា បានចាប់ដៃគូរសហការជាមួយ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ និង ក្រុមហ៊ុន ប្រេវ័រ កម្ពុជា ដើម្បីធ្វើការណែនាំសេវាធានារ៉ាប់រងទៅកាន់អតិថិជនរបស់ ធនាគារ ហត្ថា។

  • ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍
    ធនាគារ ហត្ថា បានសហការ ជាមួយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការផ្តល់ជូនអតិថិជនរបស់ ហត្ថាកសិករ នូវការណែនាំអតិថិជនឲ្យប្រើប្រាស់ សេវាធានារ៉ាប់រងអាយុជីវិតសម្រាប់ផលិតផលឥណទាន ដើម្បីទទួលបានការការពារទៅលើបំណុលរបស់ អតិថិជន និងការពារផ្នែកហិរញ្ញវត្ថុរបស់ក្រុមគ្រួសារ ករណីអ្នកត្រូវបានធានាបាត់បង់អាយុជីវិត ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយជម្ងឺ និងគ្រោះថ្នាក់។
  • ក្រុមហ៊ុន ប្រេវ័រ កម្ពុជា
    ធនាគារ ហត្ថា បានសហការ ជាមួយ ក្រុមហ៊ុន ប្រេវ័រ កម្ពុជា ក្នុងការផ្តល់ជូនអតិថិជនរបស់ ហត្ថាកសិករ នូវការណែនាំអតិថិជនឲ្យប្រើប្រាស់ សេវាធានារ៉ាប់សុខភាព និងអាយុ ជីវិតខ្នាតតូច ដើម្បីការពារផ្នែកហិរញ្ញវត្ថុ ដោយធានាទៅលើ ការចំណាយ (ទៅតាមទំហំទឹកប្រាក់ធានា ដែលបានកំណត់ដោយក្រុមហ៊ុន ប្រេវ័រ កម្ពុជា) ទៅដល់អ្នកត្រូវបានធានា ឬក្រុមគ្រួសាររបស់អ្នកត្រូវបានធានា ករណីអ្នកត្រូវបានធានា រងរបួសផ្សេងៗ សម្រាកព្យាបាលសុខភាព បាត់បង់អាយុជីវិត ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយជម្ងឺ និងគ្រោះថ្នាក់។
    ទំនាក់ទំនង៖
    ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ ឬចម្ងល់ផ្សេងៗ សូមទាក់ទងភ្នាក់ងារប្រឹក្សាសេវាធានារ៉ាប់រង ដែលប្រចាំការនៅតាមសាខារបស់ ធនាគារ ហត្ថា។ លោកអ្នកនឹងទទួលបានការណែនាំ និងការប្រឹក្សាយោបល់អំពីសេវាធានារ៉ាប់រង ដោយបុគ្គលិកមានជំនាញច្បាស់លាស់ ប្រកបដោយភាពងាយស្រួល និងទំនុកចិត្តបំផុត របស់ក្រុមហ៊ុនធានារ៉ាប់រងជាដៃគូររបស់ ធនាគារ ហត្ថា។