ឥណទានអាជីវកម្ម

ឥណទានអាជីវកម្ម គឺជាប្រភេទផលិតផលឥណទានសម្រាប់អតិថិជន ជាលក្ខណៈបុគ្គល ដែលមានគោលបំណងប្រើប្រាស់ឥណទានច្បាស់លាស់ ក្នុងការបង្កើតអាជីវកម្មថ្មី ក៏ដូចជា ពង្រីកអាជីវកម្មដែលមានស្រាប់ រួមទាំងការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។ អតិថិជននឹងទទួល បាននូវលក្ខខណ្ឌឥណទាន ដែលមានភាពបត់បែនស្របតាមតម្រូវការ និងលក្ខខណ្ឌរបស់ អតិថិជន រួមជាមួយវិធីបង់ត្រឡប់ងាយស្រួល និងអត្រាការប្រាក់សមរម្យ ក្នុងភាពប្រកួត ប្រជែង។

លក្ខណៈពិសេសនៃឥណទាន
  • ប្រភេទរូបិយប័ណ្ណ៖

    ប្រាក់ខ្មែររៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់ថៃបាត

  • រយៈពេល៖

    រហូតដល់ ៨៤ខែ

  • ទំហំឥណទាន៖

    រហូតដល់ ២០០.០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេង សម្រាប់វិនិយោគលើវិស័យអចលនទ្រព្យ

  • អត្រាការប្រាក់៖

    ០,៨៨% ប៉ុន្ណោះក្នុងមួយខែ

  • របៀបបង់សង៖

    ការសងត្រលប់មានភាពបត់បែន

អត្ថប្រយោជន៍
  • អត្រាការប្រាក់មានភាពប្រកួតប្រជែង
  • ការសងត្រឡប់មានភាពបត់បែន
  • ផ្តល់រយៈពេលប្រើប្រាស់កម្ចីវែង
  • ងាយស្រួលក្នុងការប្រើប្រាស់តាមរយៈ ការិយាល័យសាខា និងបណ្តាញអេធីអឹមដ៏ធំទូលាយរបស់យើង

ចំណាំ: ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។