ឥណទានសង្គម គឺជាប្រភេទឥណទានដែលបង្កើតឡើងសម្រាប់គាំទ្រដល់អតិថិជនដែលងាយរងគ្រោះ មានជីវភាពខ្វះខាត ហើយមានបំណងប្រើប្រាស់ឥណទានសម្រាប់ជួយគាំពារបរិស្ថាន និង អនាម័យក្នុងការរស់នៅ កាត់បន្ថយភាពក្រីក្រ បង្កើនស្តង់ដារនៃការរស់នៅឲ្យកាន់តែប្រសើរឡើង។ ឥណទានសង្គមត្រូវបានបែងចែកជា ៦ប្រភេទផ្សេងគ្នារួមមាន៖ ឥណទានទូទៅ ឥណទានបរិស្ថាន ឥណទានសម្រាប់ការសិក្សា ឥណទានសង្រ្គោះ ឥណទានគាំទ្រស្ត្រី និងឥណទានសង្រ្គោះកូវីដ-១៩។
ប្រភេទរូបិយប័ណ្ណ៖
ប្រាក់រៀលខ្មែរ និង ប្រាក់ដុល្លារអាមេរិក
រយៈពេល៖
រហូតដល់ ៨៤ខែ
ទំហំឥណទាន៖
រហូតដល់ ២.៥០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេង
អត្រាការប្រាក់អប្បបរមា៖
១%
របៀបសង៖
ការសងត្រលប់មានភាពបត់បែន