សេវាធនាគារចល័ត

ធនាគារ ហត្ថា ផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុដ៏ទំនើបចុងក្រោយ ដែលអនុញ្ញាតអោយអតិថិជនធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុរបស់ពួកគេ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយៈទូរសព្ទដៃ។ តាមរយៈសេវាកម្មនេះអតិថិជន អាចត្រួតពិនិត្យ សមតុល្យគណនី របាយការណ៍សង្ខេប ផ្ទេរប្រាក់ ទទួលប្រាក់ ផ្ទេរប្រាក់ទៅទូរសព្ទដៃ ទិញកាតទូរសព្ទ បង់វិក្កយបត្រ បង់ឥណទាន ពិនិត្យអត្រាការប្រាក់ ព័ត៌មានឥណទាន ការរំលឹកពីការសងឥណទាន និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗទៀត។

មុខងារសំខាន់
  • មុខងារប្រតិបត្តិការហិរញ្ញវត្ថុមានដូចជា ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរសព្ទ ទូទាត់សងឥណទាន និងប្រតិបត្តិការផ្សេងៗទៀត ។
  • មុខងារមិនមែនប្រតិបត្តិការហិរញ្ញវត្ថុមានដូចជា ត្រួតពិនិត្យរបាយការណ៍សង្ខេប ទីតាំងអេធីអឹម សមតុល្យគណនី ពិនិត្យអត្រាការប្រាក់ ព័ត៌មានឥណទាន ការរំលឹកពីការសងឥណទាន និងប្រតិបត្តិការផ្សេងៗទៀត។
អត្ថប្រយោជន៍

អតិថិជនអាចធ្វើប្រតិបត្តិការនានាតាមរយៈសេវាធនាគារចល័តរបស់ធនាគារ ហត្ថាដោយឥតគិតថ្លៃរួមមាន៖

  • ផ្ទេរប្រាក់ពីគណនីទៅគណនី
  • ផ្ទេរប្រាក់ពីគណនីទៅ ផាយផេ
  • ផ្ទេរប្រាក់ទៅលេខទូរសព្ទ
  • ទូទាត់វិក្កយបត្រ
  • ទិញកាតទូរសព្ទ
  • ទូទាត់សងឥណទាន
  • ប្រតិបត្តិការផ្សេងៗ

ទាយយកឥឡូវនេះ

Notice: ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។