សេវាផ្ទេរប្រាក់ទៅប្រទេសថៃ

ធនាគារ ហត្ថា បានបង្កើតសេវាផ្ទេរប្រាក់ទៅប្រទេសថៃ ដើម្បីជួយសម្រួលដល់ក្រុមហ៊ុន ឬវិនិយោគិនថៃដែលបានចូលមកវិនិយោគក្នុងប្រទេសកម្ពុជា និងមានតម្រូវការផ្ទេរប្រាក់ត្រឡប់ទៅប្រទេសថៃវិញជាទៀតទាត់។ បន្ថែមពីលើនេះ សេវាកម្មផ្ទេរប្រាក់ទៅប្រទេសថៃក៏ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជាដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងអាជីវករនានាក្នុងការទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗទៅកាន់ដៃគូអាជីវកម្មនៅប្រទេសថៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់ រហ័ស (ផ្ទេរភ្លាម បានភ្លាម) សុវត្ថិភាព និងងាយស្រួលបំផុត។

លក្ខខណ្ឌក្នុងការផ្ទេរប្រាក់ទៅប្រទេសថៃ
  • អាចធ្វើការផ្ទេរប្រាក់បាននៅគ្រប់ការិយាល័យសាខាទាំងអស់របស់ ធនាគារ ហត្ថា ទូទាំងប្រទេស
  • អតិថិជនអាចផ្ទេរប្រាក់ពី ធនាគារ ហត្ថា ទៅគ្រប់សាខារបស់ ធនាគារ ក្រុងស៊្រី នៅទូទាំងប្រទេសថៃ
  • អាចផ្ទេរ និងទទួលប្រាក់បានជាមួយនឹងរូបិយប័ណ្ណជាច្រើនប្រភេទ ដែលមានអត្រាប្តូរប្រាក់យ៉ាងទាបសមរម្យបំផុត
  • ឯកសារតម្រូវងាយៗ
កម្រិតចំនួនទឹកប្រាក់ផ្ទេរ
  • អាចផ្ទេរបានរហូតដល់ ២00 000 ដុល្លារ ក្នុង១ប្រតិបត្តិការ
  • មិនកំណត់សម្រាប់ចំនួនផ្ទេរក្នុង ១ថ្ងៃ
ហេតុអ្វីជ្រើសរើស ធនាគារ ហត្ថា ដើម្បីផ្ទេរប្រាក់ទៅប្រទេសថៃ?
  • កម្រៃសេវាទាប ចំណេញច្រើនសម្រាប់អាជីវករ ពាណិជ្ជករ និងក្រុមហ៊ុនផ្សេងៗ
  • ប្រតិបត្តិការ Real-Time ផ្ទេរចេញភ្លាម អ្នកទទួលប្រាក់នឹងទទួលបានក្នុងគណនីភ្លាមៗ
  • ធនាគារ ហត្ថា ជាបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំលំដាប់ទី៥នៅព្រះរាជាណាចក្រថៃឡង់ដ៏។