សេវាម៉ាយអេធីអឹម
ម៉ាស៊ីនអេធីអឹមដ៏ទំនើបរបស់ធនាគារ ហត្ថាផ្តល់ជូនសេវាកម្មដ៏សម្បូរបែប
ត្រូវបានដាក់បម្រើការទូទាំងផ្ទៃប្រទេសដើម្បីសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃប្រកបដោយភាពងាយស្រួលតាមបណ្តាញសាខាដែលមានទីតាំងជិត លោក អ្នកបំផុត។ អតិថិជនអាចធ្វើប្រតិបត្តិការដូចជា ដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរសព្ទ ពិនិត្យសមតុល្យសាច់ប្រាក់
ពិនិត្យរបាយការណ៍សង្ខេប និងប្រតិបត្តិការហិរញ្ញវត្ថុតាមតម្រូវការជាមួយម៉ាស៊ីនអេធីអឹម។
លក្ខណៈពិសេសនៃសេវាកម្ម
- ផ្ទេរប្រាក់នៅក្នុងប្រទេសជាមួយនឹងបណ្តាញការិយាល័យ ១៧៧ សាខា
- ធ្វើប្រតិបត្តិការបានច្រើនប្រភេទដូចជា ដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ (ទៅអ្នកមាន និងគ្មានគណនី) ទិញកាតទូរសព្ទ បង់ថ្លៃវិក្កយបត្រ សងប្រាក់ឥណទាន ពិនិត្យសមតុល្យគណនី របាយការណ៍សង្ខេបជាដើម។
- មានសុវត្ថិភាពសាច់ប្រាក់ ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់
- ចំណេញពេលវេលា មានភាពងាយស្រួល មានផាសុខភាព និងទាន់សម័យ ដោយគាត់អាចធ្វើប្រតិបត្តិការបានដោយមិនចាំបាច់អញ្ជើញមកដល់ការិយាល័យរបស់ ធនាគារ ហត្ថា ដោយផ្ទាល់។