ឥណទានវិបារូបរ៍

ឥណទានវិបារូបរ៍ ជាប្រភេទឥណទាន ដែលអនុញ្ញាត្តឲ្យអតិថិជនធ្វើការដកប្រាក់ ពីគណនីចរន្តរបស់ខ្លួនដោយស្ថិតនៅ ក្រោមទំហំឥណទានដែលបានអនុម័តឲ្យប្រើប្រាស់ សម្រាប់ជួយសម្រួលដល់ប្រត្តិបត្តិការប្រចាំថ្ងៃ និងតម្រូវការដើមទុននៅក្នុងអាជីវកម្មរបស់លោកអ្នក។

លក្ខណៈពិសេសនៃឥណទាន
  • ប្រភេទរូបិយប័ណ្ណ៖

    ប្រាក់រៀលខ្មែរ និង ប្រាក់ដុល្លារអាមេរិក

  • រយៈពេល៖

    រហូតដល់ ១២ខែ

  • ទំហំឥណទាន៖

    ចាប់ពី ១០,០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេង

  • អត្រាការប្រាក់៖

    ចាប់ពី ០,៨៨% ប៉ុណ្ណោះក្នុងមួយខែ

  • របៀបបង់សង៖

    ទូទាត់ការប្រាក់ប្រចាំខែលើការប្រើប្រាស់ជាក់ស្តែង

អត្ថប្រយោជន៍
  • ការដកប្រាក់មានភាពបត់បែន
  • អត្រាការប្រាក់មានភាពប្រកួតប្រជែង
  • មានភាពបត់បែន សមស្របនឹងតម្រូវការគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នក
  • ការប្រាក់ គិតទៅតាមទំហំនៃការប្រើប្រាស់
  • កម្រៃសេវាតិច និងមិនស្មុគស្មាញ
  • ទ្រព្យធានាមានភាពបត់បែន និងទទួលយក ទ្រព្យធានាជំនួស
  • ងាយស្រួលក្នុងការប្រើប្រាស់តាមរយៈសាខា និងបណ្តាញអេធីអឹមដ៏ធំទូលាយរបស់យើង

ចំណាំ: ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។