សេវាបើកប្រាក់បៀវត្ស
សេវាបើកប្រាក់បៀវត្ស គឺជាសេវាកម្មមួយប្រភេទដែលអនុញ្ញតឲ្យនិយោជកអាចធ្វើការគ្រប់គ្រង និងចាត់ចែង បើកប្រាក់បៀវត្សឲ្យកម្មករនិយោជិតរបស់ខ្លួនតាមរយៈ ធនាគារ ហត្ថា។ ប្រតិបត្តិការបើកប្រាក់បៀវត្ស ត្រូវធ្វើឡើងតាមរយៈប្រតិបត្តិការផ្ទេរសមតុល្យសាច់ប្រាក់ពីគណនីសន្សំរបស់និយោជក (គណនីមេ) ទៅឲ្យគណនីសន្សំរបស់កម្មករ ឬនិយោជិកនីមួយៗ (គណនីកូន) ដែលបានបើកនៅ ធនាគារ ហត្ថា តាមការស្នើបញ្ជាធ្វើប្រតិបត្តិការពីនិយោជក នៃក្រុមហ៊ុន ស្ថាប័ន ឬអង្គភាពនោះ។
កម្រៃសេវា
- ទាបបំផុតត្រឹមតែ ០,២៥ ដុល្លារអាមេរិក ចំពោះបុគ្គលិកម្នាក់
អត្ថប្រយោជន៍សម្រាប់ស្ថាប័ន
- ប្រសិទ្ធភាពខ្ពស់សម្រាប់ការរៀបចំបើកប្រាក់បៀវត្សជូនបុគ្គលិកប្រចាំខែ
- កាត់បន្ថយចំណាយប្រតិបត្តិការរបស់ក្រុមហ៊ុន ឬស្ថាប័ន
- ទទួលបានអត្រាការប្រាក់ពិសេសពីធនាគារ ហត្ថា
- ទទួលបានកម្មវិធីពិសេសចំពោះសេវាកម្មហិរញ្ញវត្ថុនានា រួមមានឥណទាន ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក ធនាគារចល័ត ធានារ៉ាប់រងខ្នាតតូច និងសេវាកម្មផ្សេងៗទៀត។
អត្ថប្រយោជន៍សម្រាប់បុគ្គលិក
ទទួលបានការចុះឈ្មោះប្រើប្រាស់ដោយមិនគិតថ្លៃរួមមាន៖
- គណនីសន្សំ
- សេវាម៉ាយអេធីអឹម
- សេវាធនាគារចល័ត
- ទទួលបានអត្រាការប្រាក់ពិសេស
- មិនតម្រូវឲ្យតម្កល់ប្រាក់អប្បបរមា សម្រាប់ការបើកគណនីដំបូង
- ទទួលបានការបញ្ចុះតម្លៃ ២៥% ចំពោះសេវាកម្មផ្ទេរប្រាក់ក្នុងស្រុក និងសេវាកម្មផ្សេងៗទៀត។
Notice: ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។