គណនីសន្សំសំចៃ

គណនីសន្សំសំចៃ (Savings Account)

ជាប្រភេទគណនីសន្សំសំចៃធម្មតា ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងសន្សំប្រាក់ ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងសេវាកម្មពាក់ព័ន្ធផ្សេងទៀតដូចជាសេវាអេធីអឹម និងសេវាម៉ូប៊ែលប៊ែងឃីង ជាដើម។

គណនីសន្សំនីតិបុគ្គល (Savings Corporate Account)

ជាប្រភេទគណនីសន្សំសំចៃធម្មតា ដែល តម្រូវឲ្យបើកសមស្របទៅតាមប្រភេទអាជីវកម្ម របស់ក្រុមហ៊ុន ឬស្ថាប័ន ដែលអាចមានដូចជាស្ថាប័នហិរញ្ញវត្ថុ (FI) ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (OFI) និង ស្ថាប័នមិនមែនហិរញ្ញវត្ថុ (Corporate)។

គណនីសន្សំសំចៃ ប្រាក់ដុល្លារអាមេរិក ប្រាក់បាតថៃ ប្រាក់រៀលខ្មែរ
រូបវន្ដបុគ្គល ១,៧៥% ១,៧៥% ២,០០%
និតិបុគ្គល (មិនមែនស្ថាប័នហិរញ្ញវត្ថុ) ១,៥០% ១,៥០% ១,៧៥%
       
អត្ថប្រយោជន៍បន្ថែម ៖
  • ទទួលបាននូវអត្រាការប្រាក់ ដែលមានលក្ខណៈប្រកួតប្រជែង
  • ទទួលបានការប្រាក់ប្រចាំថ្ងៃ ដែលអាចដកបានជារៀងរាល់ថ្ងៃ
  • ធ្វើប្រតិបត្តិការធនាគារប្រកបដោយភាពងាយស្រួលជាមួយនឹងបណ្តាញអេធីអឹមនិងសាខាដ៏ទូលំទូលាយ

Notice: ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។