ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

ឥណទានសហគ្រាសខ្នាតតូច និងមធ្យម គឺជាប្រភេទឥណទានអាជីវកម្មដែលផ្តល់ជូនអតិថិជន ដែលមានតម្រូវការប្រើប្រាស់ក្នុងគោលបំណងទ្រទ្រង់អាជីវកម្ម ពង្រីកអាជីវកម្ម និងបង្កើតអាជីវកម្មថ្មី។

លក្ខណៈពិសេសនៃឥណទាន
  • ប្រភេទរូបិយប័ណ្ណ៖

    ប្រាក់រៀលខ្មែរ ប្រាក់ដុល្លារអាមេរិក និងប្រាក់ថៃបាត

  • រយៈពេល៖

    រហូតដល់ ៨៤ខែ

  • ទំហំឥណទាន៖

    រហូតដល់ ២០០,០០០ដុល្លារអាមេរិក ឬសមមូលនឹងរូបិយ ប័ណ្ណផ្សេង

  • អត្រាការប្រាក់៖

    ចាប់ពី ០,៨៨% ប៉ុណ្ណោះក្នុងមួយខែ

  • របៀបបង់សង៖

    ការសងត្រលប់មានភាពបត់បែន

អត្ថប្រយោជន៍
  • អត្រាការប្រាក់មានភាពប្រកួតប្រជែង
  • ការសងត្រឡប់មានភាពបត់បែនតាមលំហូរចំណូលរបស់អតិថិជន
  • ងាយស្រួលក្នុងការប្រើប្រាស់តាមរយៈការិយាល័យសាខា និងបណ្តាញអេធីអឹមដ៏ធំទូលាយរបស់យើង

ចំណាំ: ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។