Opportunity
មន្ត្រីផ្នែកប្រឹក្សាឥណទាន - ៤៣៧នាក់
Posted: 03/01/2023 ,
Closing Date: 31/01/2023
Job Description
គោលបំណងសំខាន់ៗនៃតួនាទីជា “មន្ត្រីផ្នែកប្រឹក្សាឥណទាន” គឺកំណត់អំពីភារកិច្ច និងការទទួលខុសត្រូវក្នុងការចុះផ្សព្វផ្សាយអំពីផលិតផល សេវាកម្មរបស់ ធនាគារ ហត្ថា និងរៀបចំឯកសារបញ្ចេញឥណទានជូនអតិថិជន រួចតាមដាននិងប្រមូលឥណទានដែលយឺតយ៉ាវក្នុងការសងត្រឡប់។
Location
រាជធានីភ្នំពេញ - ៩៧នាក់ | ខេត្តបន្ទាយមានជ័យ - ០៩នាក់ | ខេត្តបាត់ដំបង - ២៣នាក់ | ខេត្ដកំពង់ចាម - ២៦នាក់ | ខេត្ដកំពង់ឆ្នាំង - ១១នាក់ | ខេត្តស្ទឹងត្រែង - ០៣នាក់ | ខេត្ដកោះកុង - ០៨នាក់ | ខេត្ដកំពង់ធំ - ១៨នាក់ | ខេត្ដកំពត - ២០នាក់ | ខេត្ដកណ្ដាល - ៦២នាក់ | ខេត្ដក្រចេះ - ០៩នាក់ | ខេត្ដរតនគិរី - ០២នាក់ | ខេត្ដកំពង់ស្ពឺ - ១៤នាក់ | ខេត្ដព្រះសីហនុ - ១៣នាក់ | ខេត្ដព្រៃវែង - ៣៣នាក់ | ខេត្ដតាកែវ - ១១នាក់ | ខេត្ដត្បូងឃ្មុំ - ១៧នាក់ | ខេត្តកែប - ០៤នាក់ | ខេត្ដពោធិ៍សាត់ - ២០នាក់ | ខេត្ដសៀមរាប - ១៧នាក់ | ខេត្ដស្វាយរៀង - ០៩នាក់ | ខេត្ដឧត្ដរមានជ័យ - ០៦នាក់ | ខេត្តមណ្ឌលគិរី - ០២នាក់ | ខេត្តព្រះវិហារ - ០៣នាក់
Duties and Responsibilities
- ធ្វើការផ្សព្វផ្សាយអំពី ផលិតផល សេវាកម្ម របស់ ធនាគារ ហត្ថា ដើម្បីពង្រីកទីផ្សារ និងទាក់ទាញអតិថិជនសក្តានុពល។
- ធ្វើការប្រឹក្សា និងពិគ្រោះយោបល់ ជាមួយអតិថិជន ដើម្បីជាដំណោះស្រាយផ្នែកហិរញ្ញវត្ថុជូនអតិថិជន។
- រៀបចំឯកសារឥណទាន ប្រមូលព័ត៌មាន វាយតម្លៃឥណទានជូនអតិថិជន តាមដាននិងដោះស្រាយនៃការសងត្រលប់របស់អតិថិជន។
- រៀបចំផែនការសកម្មភាពដើម្បីឲ្យសម្រេចតាមផែនការសូចនករទាំងប្រចាំខែ ប្រចាំឆ្នាំរបស់ខ្លួន។
- អនុវត្តតាមលំហូរការងារឥណទាន និងតាមសេចក្តីសម្រេចដែលមានសុពលភាពឲ្យមានប្រសិទ្ធភាព។
- បំពេញការងារផ្សេងៗតាមការចាត់តាំងរបស់ប្រធានផ្នែកប្រឹក្សាឥណទាន និងនាយកសាខា។
Skills Specifications
- ជាប់បាក់ឌុប ឬកំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង ឬបរិញ្ញាបត្រលើគ្រប់ជំនាញ។
- មានបទពិសោធន៍ផ្នែកលក់ ឬការផ្សព្វផ្សាយកាន់តែល្អប្រសើរ។
- មានអត្តចរិកល្អ មានភាពស្មោះត្រង់ ម៉ឹងម៉ាត់ សុភាពរាបសារ រួសរាយរាក់ទាក់និងមានឆន្ទៈក្នុងការធ្វើការងារ។
- មានប្រវត្តិរស់នៅក្នុងសហគមន៍ល្អ ត្រូវមានម៉ូតូផ្ទាល់ខ្លួននិងអាចបើកបរបាន។
- ផ្នែកគណិតវិទ្យាអាចវិភាគ គណនា និងយល់ដឹងពីផ្នែកទីផ្សារ។

ផ្នែកគណិតវិទ្យាអាចវិភាគ គណនា និងយល់ដឹងពីផ្នែកទីផ្សារ។
How to Apply
Interest Candidates, please click HERE: