Opportunity


មន្ដ្រីផ្នែកលក់ - ០១នាក់

Posted: 22/04/2025 , Closing Date: 06/05/2025
Job Description

គោលបំណងសំខាន់ៗនៃតួនាទីជា “មន្ដ្រីផ្នែកលក់”  គឺមានការទទួលខុសត្រូវកំណត់អំពីភារកិច្ច និងការទទួលខុសត្រូវចំពោះផែនការណ៍លក់ផ្ទាល់ខ្លួន និងចុះផ្សព្វផ្សាយពីផលិតផល សេវាកម្មរបស់ ធនាគារ ហត្ថា ជួបទំនាក់ទំនងអតិថិជនដោយផ្ទាល់ និងពន្យល់អំពីសេវាកម្ម-ផលិតផលប្រាក់បញ្ញើសន្សំជូនដល់អតិថិជន និងរៀបចំឯកសារបើកគណនីជូនអតិថិជនដែលមានបំណងដាក់ប្រាក់សន្សំជាមួយធនាគារ ហត្ថា និងចូលរួមដោះស្រាយបញ្ហាជូនអតិថិជនដែលនឹងកើតមានឡើងចំពោះប្រតិបត្ដិការសេវាប្រាក់សន្សំ។

Location

Location:

សាខាខេត្តស្ទឹងត្រែង - ០១នាក់

Duties and Responsibilities

  • ចូលរួមក្នុងយុទ្ធនាការ ផ្សព្វផ្សាយផ្សេងៗទាក់ទងនឹងផលិតផល សេវាកម្ម របស់ធនាគារ ហត្ថារាជធានីភ្នំពេញ-ខេត្ត។
  • ចុះជួបទំនាក់ទំនងលក់ជាមួយអតិថិជននិងសាធារណជនផ្ទាល់ ដើម្បីផ្សព្វផ្សាយលក់ អំពី ផលិតផលនិង សេវាកម្ម របស់ធនាគារ អោយបានគ្រប់ផែនការដែលបានបែងចែកដោយថ្នាក់គ្រប់គ្រង។
  • រៀបចំផែនការងារផ្ទាល់ខ្លួន អំពីសកម្មភាព លទ្ធផលការងារប្រចាំសប្តាហ៍/ខែ និងរាយការណ៍ដោយសកម្មភាពច្បាស់លាស់ ត្រឹមត្រូវ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។
  • សម្របសម្រួល ដោះស្រាយបញ្ហា និងឆ្លើយតបមតិរិះគន់របស់អតិថិជន។
  • តាមដាននិងថែរក្សាទំនាក់ទំនងជាមួយអតិថិជនចាស់ដើម្បីលក់ផលិតផលសេវាកម្ម ថ្មីៗបន្ថែម។
  • រៀបចំ និងគ្រប់គ្រងរាល់ឯកសារព័ត៌មានដែលទាក់ទងជាមួយអតិថិជន។
  • រាយការណ៍ពីបាតុភាព និងផលប៉ះពាល់ដល់ ផលិតផល និងសេវាកម្ម ទាំងឡាយមកគណៈគ្រប់គ្រង ឱ្យបានទាន់ពេល និងត្រឹមត្រូវ។
  • អភិវឌ្ឍន៍ចំណេះដឹងអំពីផលិតផលនិងជំនាញ ស្របតាមគោលការណ៍និតិវីធី។
  • បំពេញកិច្ចការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ថ្នាក់គ្រប់គ្រង។

Skills Specifications

  • បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងទីផ្សារ,សណ្ឋាគារនិងទេសចរណ៍, ហិរញ្ញវត្ថុនិងធនាគារ ឬសញ្ញាបត្រដែលមានតំលៃស្មើ។
  • មានបទពិសោធន៍ផ្នែកលក់ទូទៅយ៉ាងតិច ០១ឆ្នាំឡើងទៅ។
  • មានចំនេះដឹងផ្នែកផ្តល់សេវាកម្មអតិថិជន  និងមានការប្រាស្រ័យទាក់ទងល្អ។
  • មានសមត្ថភាពផ្នែកភាសាអង់គ្លេសទាំងការនិយាយ និងសរសេរ។
  • មានសមត្ថភាពផ្នែកកុំព្យូទ័រលើកម្មវិធី Ms. Word, Ms. Excel, Internet & Email។
  • មានឆន្ទៈបម្រើការងារនៅតាមមូលដ្ឋាន។

How to Apply

Interest Candidates, please click HERE:


SHARE US ON: