ឱកាសការងារ


មន្ត្រីប្រមូលឥណទាន (ចំនួន ១៥នាក់)

Posted: 01/10/2026 , Closing Date: 31/10/2026
Job Description

គោលបំណងសំខាន់នៃតួនាទី មន្រ្តីស្តារបំណុល គឺទទួលខុសត្រូវក្នុងការដោះស្រាយ និងប្រមូលឥណទាន យឺតយ៉ាវចាប់ពី៣០ថ្ងៃ រហូតដល់លុបចេញពីបញ្ជី ប្រកបដោយប្រសិទ្ធភាព។

Location

Location:

  • បាត់ដំបង (ស្រុកកំរៀង)
  • កំពង់ស្ពឺ (ស្រុកគងពិសី)
  • កំពត (ក្រុងកំពត, ស្រុកឈូក)
  • កណ្តាល (ក្រុងអរិយក្សត្រ, ស្រុកស្អាង-ឃុំព្រែកអំបិល)
  • ឧត្តរមានជ័យ (ក្រុងសំរោង)
  • ព្រះសីហនុ (ស្រុកព្រៃនប់)
  • ព្រៃវែង (ស្រុកមេសាង)
  • សៀមរាប (ក្រុងសៀមរាប)
  • ស្ទឹងត្រែង (ក្រុងស្ទឹងត្រែង)
  • តាកែវ (ស្រុកព្រៃកប្បាស, ស្រុកត្រាំកក់)

Duties and Responsibilities

    • គ្រប់គ្រង ប្រមូលត្រឡប់ និងត្រួតពិនិត្យនូវផលប័ត្រឥណទានយឺតយ៉ាវចាប់ពី យឺតយ៉ាវចាប់ពី៣០ថ្ងៃ រហូតដល់លុបចេញពីបញ្ជី របស់ខ្លួនឲ្យមានប្រសិទ្ធភាព។មានផែនការ សកម្មភាព និងត្រួតពិនិត្យ ការចុះជួបគ្រប់អតិថិជនរបស់ខ្លួនជាប្រចាំ។
    • ជម្រុញការដោះស្រាយ និងប្រមូលត្រឡប់មកវិញតាមយន្តការប្រមូលបំណុលយឺតយ៉ាវដែលមានចែងក្នុងគោលនយោយបាយ នីតិវិធី សេចក្តីណែនាំដែលមានសុពលភាព។
    • សម្រេចអោយបានតាមផែនការប្រមូលដែលកំណត់ដោយថ្នាក់គ្រប់គ្រង ។
    • ធ្វើរបាយការណ៌តាមការណែនាំអោយបានត្រឹមត្រូវ ទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់។
    • ចូលរួមចុះវាយតំលៃអតិថិជនមុនកាត់ចេញពីបញ្ជី តាមការចាត់ចែងរបស់ថ្នាក់គ្រប់គ្រងនៃអតិថិជនដែលត្រូវកាត់។
    • ចូលរួមចុះវាយតំលៃអតិថិជនឥណទានរៀបចំឡើងវិញ តាមការចាត់ចែងរបស់ថ្នាក់គ្រប់គ្រង អោយមានប្រសិទ្ធភាពខ្ពស់។
    • ការសហការ ធ្វើការងារជាក្រុម និងបំពេញការងារយ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយវិវាទជាមួយ អតិថិជនប្រកបដោយប្រសិទ្ធភាព។
    • ការសហការ ធ្វើការងារជាក្រុម ក្នុងការទប់ស្កាត់ការគៃបន្លំពីអតិថិជន តាមរូបភាពផ្សេងៗ
    • ត្រូវស្មោះត្រង់ និងអនុវត្តតាមគោលនយោបាយ នីតិវិធីប្រតិបត្តិ ដោយគ្មានការគៃបន្លំ។
    • ធ្វើការអភិវឌ្ឍន៌ចំណេះដឹង ស្វែងយល់អំពីនីតិវិធី និងសេចក្តីណែនាំពាក់ព័ន្ធការងារស្នូល និងធនាគារ។
    • បំពេញការងារដោយអនុវត្តតាមនីតិវិធី សេចក្តីណែនាំ យុទ្ធសាស្រ្ត និងតម្លៃស្នូលរបស់ធនាគារ។

Skills Specifications

    • មានជំនាញចរចារ មានការយកចិត្តទុកដាក់ខ្ពល់ចំពោះព័ត៌មានលម្អិតរបស់អតិថិជន និងសមត្ថភាពក្នុងការអនុវត្តយុទ្ធសាស្ត្រផ្សេងៗ។
    • មានការយល់ដឹងផ្នែកដោះស្រាយបំណុផលយឺតយ៉ាវ ឥណទានលុបចេញពីបញ្ជី និងផ្នែកផ្លូវច្បាប់។
    • សមត្ថភាពក្នុងការទំនាក់ទំនង និងការប្រាស្រ័យទាក់ទងជាភាសា អង់គ្លេស។
    • ចំណេះដឹងផ្នែកកម្មវិធីកុំព្យូទ័រ Microsoft Office។
    • បទពិសោធន៍ចម្បងក្នុងការគ្រប់គ្រងផលប័ត្រឥណទាន និងការប្រមូលឥណទាន យ៉ាងតិច២ឆ្នាំ។ 
    • ជំនាញក្នុងការសម្របសម្រួល ចចារ និងបណ្តាញដ៏រឹងមាំសម្រាប់លទ្ធផលវិជ្ជមាន។
    • សមត្ថភាពក្នុងការធ្វើដំណើ និងការបំពេញការងារតាមទីជនបទ។

How to Apply

បេក្ខជនដែលមានចំណាប់អារម្ភណ៍ សូមចុចទីនេះ:


ចែករំលែកនៅលើ៖