ធានារ៉ាប់រងយានយន្ត

ធានារ៉ាប់រងយានយន្ត ផ្តល់ការការពារផ្នែកហិរញ្ញវត្ថុសម្រាប់ការខូចខាតរាងកាយ ឬរបួសរាងកាយដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ និងរ៉ាប់រងការទទួលខុសត្រូវដែលអាចកើតឡើងពីការប្រើប្រាស់យានយន្ត។ លើសពីនេះ ការធានារ៉ាប់រងយានយន្តអាចផ្តល់ការការពារទៅលើ ចោរកម្ម និងការខូចខាតពីព្រឹត្តិការណ៍ដែលមិនមានការប៉ះទង្គិច។


* អត្ថប្រយោជន៍


ការការពារមូលដ្ឋាន

ទទួលបានការការពារទៅលើតតិយជន ករណីរងរបួស ឬមរណភាព ឬការខូចខាតទ្រព្យសម្បត្តិ


បន្ថែមការការពារ

     ·         ការពារទៅលើការខូចខាតយានយន្ត

     ·         ការពារទៅលើការបាត់បងយានយន្ត (ចោរកម្ម)

     ·         ការពារទៅលើគ្រោះថ្នាក់លើអ្នកដំណើរ

     ·         ការពារទៅលើអ្នកបើកបរ


* ទំនាក់ទំនង 

ប្រសិន​បើ​លោកអ្នក​មាន​ចំណាប់​អារម្មណ៍ ឬ​ចម្ងល់​ផ្សេងៗ សូម​ទាក់ទងទៅកាន់បុគ្គលិកជំនាញ់ផ្នែកលក់​របស់​ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វីលីព ចេណឺរល អ៊ីនសួរេន ភីអិលស៊ី ឬ បុគ្គលិករបស់ធនាគារ ហត្ថា នៅ​តាមសាខា របស់​ធនាគារ ហត្ថា។ លោក​អ្នក​នឹង​ទទួល​បាន​ការ​ណែនាំ និង​ប្រឹក្សា​យោបល់​អំពី​សេវា​ធានា​រ៉ាប់​រងទូទៅ ដោយ​បុគ្គលិក​មាន​ជំនាញ​ច្បាស់លាស់ ប្រកប​ដោយ​ភាព​ងាយស្រួល និង​ទំនុក​ចិត្ត​បំផុត ។

ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។