អត្ថប្រយោជន៍


ធនាគារ ហត្ថា ផ្តល់ជូនប្រាក់បៀវត្សដោយផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍ការងាររបស់បុគ្គលិកទៅតាមតួនាទីរៀងៗខ្លួន។ ក្រៅពីប្រាក់បៀវត្សដែលមានភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារ ធនាគារ ហត្ថា ផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែមផ្សេងៗជាច្រើនទៀតដែលមានដូចជា៖

អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ៖
  • ប្រាក់បៀវត្សប្រចាំខែ (តាមការចរចារ)
  • ការតម្លើងប្រាក់បៀវត្ស ២ដងក្នុងមួយឆ្នាំ អាស្រ័យលើលទ្ធផលការងារ
  • ប្រាក់រង្វាន់លើទឹកចិត្តប្រចាំឆ្នាំ
  • ប្រាក់ខែទី១៣ (រហូតដល់ ១ខែនៃប្រាក់ខែគោល)
  • ប្រាក់ឧបត្ថមបុណ្យភ្ជុំបិណ្ឌ (រហូតដល់ ១ខែនៃប្រាក់ខែគោល)
  • ប្រាក់លើកទឹកចិត្ដប្រចាំខែ
  • ប្រាក់ឧបត្ថម្ភបម្រើការងារយូរ
  • ប្រាក់អតីតភាពការងារ ១៥ថ្ងៃក្នុងមួយឆ្នាំ
  • ប្រាក់ឧបត្ថម្ភឯកសណ្ឋាន
  • ប្រាក់ឧបត្ថម្ភសុខមាលភាព
  • ប្រាក់ឧបត្ថម្ភថ្លៃសាំងម៉ូតូប្រចាំខែ សម្រាប់បុគ្គលិកផ្នែកលក់
អត្ថប្រយោជន៍មិនមែនហិរញ្ញវត្ថុ៖
  • ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ តាមច្បាប់ការងារ
  • ច្បាប់ឈប់សម្រាកលំហែមាតុភាពរហូតដល់ ៩០ថ្ងៃ
  • ច្បាប់ឈប់សម្រាកព្យាបាលជំងឺ (រហូតដល់ ៦ខែ)
  • ច្បាប់ឈប់សម្រាកពិសេស (រហូតដល់ ៧ថ្ងៃ)
  • ទទួលបានឱកាសតម្លើងតួនាទី
  • ការធានារ៉ាប់រងអាយុជីវិត
  • ការធានារ៉ាប់រងលើសុខភាព និងការវះកាត់
  • ការធានារ៉ាប់រងពី បសស លើគ្រោះថ្នាក់ក្នុងម៉ោងការងារ សុខភាព និងប្រាក់សោធន
  • ទទួលបានការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍អាជីពការងារ

.