PRUអនាគតកូនខ្ញុំ (PRUMyChildFuture)

PRUអនាគតកូនខ្ញុំ គឺជាផលិតផលធានារ៉ាប់រងអាយុជីវិត ដែលមានរួមបញ្ចូលលក្ខខណ្ឌបន្ថែម ដើម្បីផ្តល់ជូនអ្នកនូវការការពារអនាគតបុត្រធីតារបស់អ្នក និងការការពារហិរញ្ញវត្ថុរបស់គ្រួសារអ្នក​ ពីហេតុការណ៍ទាំងនេះ។ លក្ខខណ្ឌបន្ថែមអត្ថប្រយោជន៍លើជំងឺធ្ងន់ធ្ងររបស់យើងខ្ញុំ មានការការពារទៅលើករណីធ្ងន់ធ្ងរជាក់លាក់ចំនួន 50​ ករណី។


អត្ថប្រយោជន៍ដែលគួរឱ្យកត់សម្គាល់នៃ PRUអនាគតកូនខ្ញុំ


·         អត្ថប្រយោជន៍ដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង

·         មរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍

·         មរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ដោយគ្រោះថ្នាក់ចៃដន្យ

អត្ថប្រយោជន៍ដែលគួរឱ្យកត់សម្គាល់នៃ ផលិតផលធានារ៉ាប់រងបន្ថែម

អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ Critical Care+ ផ្តល់ជូនលោកអ្នកនូវសំណងសម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរសរុប 50ករណី។ លោកអ្នកនឹងទទួលបានរួមមាន៖

·         1.25% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង សម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតដំបូង ឬរហូតដល់ $25,000

·         2.10% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង សម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (ដោយដកមកវិញនូវសំណងលើការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតដំបូង (ប្រសិនបើមាន)។

អត្ថប្រយោជន៍បន្ថែមលើកលែងបុព្វលាភធានារ៉ាប់រងករណីជំងឺធ្ងន់ធ្ងរ៖ ផ្តល់ជូនលោកអ្នកនូវការលើកលែងលើការបង់បុព្វលាភធានារ៉ាប់រងករណីជំងឺធ្ងន់ធ្ងរ បន្ទាប់ពីសំណងលើអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ត្រូវបានផ្តល់ជូន រហូតដល់កាលកំណត់នៃរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង។


អត្ថប្រយោជន៍ធានារ៉ាប់រងមាតាបិតា​​៖ ផ្តល់ជូនលោកអ្នក ឬក្រុមគ្រួសាររបស់លោកអ្នកនូវសំណងបន្ថែម (អាចទិញបន្ថែមរហូតដល់ 500% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រងនៃគម្រោងមូលដ្ឋានរបស់លោកអ្នក) លើមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍។


អត្ថប្រយោជន៍ចំណូលគ្រួសារ៖ ផ្តល់ជូនលោកអ្នក ឬក្រុមគ្រួសាររបស់លោកអ្នកនូវចំណូលប្រចាំឆ្នាំ នៅឆ្នាំបន្ទាប់ពីសំណងលើអត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ រហូតដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក (អាចទិញបន្ថែមរហូតដល់ 50% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងរបស់គម្រោងមូលដ្ឋាន)។


អត្ថប្រយោជន៍បន្ថែម Safety+ផ្តល់ជូនលោកអ្នក ឬក្រុមគ្រួសាររបស់លោកអ្នកនូវសំណងបន្ថែម (100% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រង) លើសំណងបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ។

ទំនាក់ទំនង

ប្រសិន​បើ​លោកអ្នក​មាន​ចំណាប់​អារម្មណ៍ ឬ​ចម្ងល់​ផ្សេងៗ លោកអ្នកអាចទទួលបានការប្រឹក្សាពីបុគ្គលិកជំនាញរបស់ធនាគារ ហត្ថា និងព្រូដិនសល នៅសាខា ធនាគារ ហត្ថា ដែលនៅជិតលោកអ្នកបំផុត ឬទូរសព្ទមកលេខ 1800 212 222


ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ និងកម្រៃសេវាខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។