សេវាបើកប្រាក់បៀវត្ស គឺជាសេវាកម្មមួយប្រភេទ ដែលអនុញ្ញាតឱ្យនិយោជកធ្វើការគ្រប់គ្រង និងចាត់ចែងបើកប្រាក់បៀវត្សឱ្យកម្មករនិយោជិតរបស់ខ្លួន តាមរយៈ ធនាគារ ហត្ថា។ ប្រតិបត្តិការបើកប្រាក់បៀវត្ស ត្រូវធ្វើឡើងតាមរយៈប្រតិបត្តិការផ្ទេរសមតុល្យសាច់ប្រាក់ពីគណនីសន្សំរបស់និយោជក (គណនីមេ) ទៅឱ្យគណនីសន្សំរបស់កម្មករ ឬ និយោជិកនីមួយៗ (គណនីកូន) ដែលបានបើកនៅ ធនាគារ ហត្ថា តាមការស្នើបញ្ជាធ្វើប្រតិបត្តិការពីនិយោជក នៃក្រុមហ៊ុន ស្ថាប័ន ឬ អង្គភាពនោះ។
ធនាគារ ហត្ថា ផ្ដល់ជូននូវសេវាកម្មបើកប្រាក់បៀវត្ស ដែលផ្ដល់ភាពងាយស្រួលដល់លោកអ្នកក្នុងការបើកប្រាក់បៀវត្សជូន កម្មករ និយោជិត ប្រកបដោយភាពបត់បែន និងទំនុកចិត្តខ្ពស់។ លោកអ្នកអាចជ្រើសរើស ដំណោះស្រាយណាមួយដែលសាកសមបំផុតសម្រាប់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់លោកអ្នក ក្នុងចំណោមជម្រើសពីរខាងក្រោម៖
ធ្វើប្រតិបត្តិការបើកប្រាក់បៀវត្សដោយខ្លួនឯង
លោកអ្នក មានឯករាជ្យភាពក្នុងការធ្វើប្រតិបត្តិការបើកប្រាក់បៀវត្សជូននិយោជិត របស់លោកអ្នក បានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈ Internet Banking Platform របស់ធនាគារ ហត្ថា។
ធនាគារ ធ្វើប្រតិបត្តិការបើកប្រាក់បៀវត្សជំនួស
សម្រាប់លោកអ្នក ដែលមិនចង់ធ្វើប្រតិបត្តិការដោយខ្លួនឯង លោកអ្នកគ្រាន់តែ បញ្ជូនបញ្ជីបៀវត្ស មកធនាគារ យើងនឹងធ្វើប្រតិបត្តិការជូន ដោយធានានូវភាពត្រឹមត្រូវ សុវត្ថិភាព និងតាមពេលកំណត់។
អត្ថប្រយោជន៍សម្រាប់និយោជក
·
ប្រសិទ្ធភាពប្រតិបត្តិការខ្ពស់ជាងមុន
និងមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធ និងប្រើកម្លាំងពលកម្មតិចជាងមុន។
·
អស់កង្វល់ជាមួយបុរេប្រទានបៀវត្សបុគ្គលិក។
·
បុគ្គលិកកាន់តែពេញចិត្តជាមួយនឹងក្រុមហ៊ុន។
·
អាចផ្សព្វផ្សាយទំនិញ/សេវាទៅកាន់អតិថិជន និងបុគ្គលិក ហត្ថា ៤ដងក្នុងមួយឆ្នាំ។
·
អាចប្រើប្រាស់បន្ទប់ប្រជុំនៅ ហត្ថាថៅវើរ រហូតដល់៣ដងក្នុងមួយឆ្នាំ។
·
អាចទទួលបានការភ្ជាប់ប្រព័ន្ធជាមួយ ធនាគារ ហត្ថា
សម្រាប់សេវាបង់វិក្កយបត្រដោយឥតគិតថ្លៃ។
·
ទទួលបានកញ្ចប់សេវាកម្មពិសេសពី ធនាគារ ហត្ថា។
អត្ថប្រយោជន៍សម្រាប់និយោជិត
·
ទទួលបានបៀវត្សតាមរយៈទូរស័ព្ទដៃ។
·
ងាយស្រួលដកប្រាក់តាមសាខា និង ATM ជាង ៣០០ទីតាំងនៅទូទាំងប្រទេស។
·
អាចស្នើបុរេប្រទានបៀវត្សបុគ្គលិកពី ហត្ថា។
·
អាចស្នើសុំកម្ចីគ្មានទ្រព្យធានា។
·
ទទួលបានលក្ខខណ្ឌពិសេសសម្រាប់សេវាកម្មផ្សេងៗ
កញ្ចប់សេវាកម្មស្វាគមន៍ពិសេស
លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកញ្ចប់សេវាកម្មស្វាគមន៍ពិសេស សម្រាប់ការជ្រើសរើសយកការបើកប្រាក់បៀវត្សតាមរយៈ ធនាគារ ហត្ថា។ អត្ថប្រយោជន៍ដែលផ្ដល់ជូននេះ នឹងជួយឱ្យកម្មករ និយោជិត របស់លោកអ្នកកាន់តែពេញចិត្ត និងនាំមកនូវតម្លៃបន្ថែមជូនអង្គភាពរបស់លោកអ្នកចាប់ពីថ្ងៃដំបូង។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ពិសេសៗ ដែលកំពុងរង់ចាំលោកអ្នក៖
·
ប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្សដោយឥតគិតថ្លៃ។
·
អត្រាការប្រាក់ខ្ពស់លើគណនីសន្សំ រហូតដល់៣.៥% សម្រាប់ក្រុមហ៊ុន
និង៤%សម្រាប់និយោជិត។
·
ប្រើប្រាស់សេវា Internet
Banking និង Mobile Banking ដោយឥតគិតថ្លៃ។
·
អាចដកប្រាក់ចេញបានទំហំទឹកប្រាក់ច្រើន និងឥតគិតថ្លៃ។
·
ផ្ដល់ជូនដោយឥតគិតថ្លៃដូចជា Classic/Gold Visa Cards និង Account
Maintenance។
·
ទទួលបានការបញ្ចុះអត្រាការប្រាក់ឥណទានរហូតដល់ ១.៥% និងមិនគិតកម្រៃសេវាឥណទាន។
សូមទាក់ទងមកយើងខ្ញុំដើម្បីទទួលបានព័ត៍មានលម្អិត៖
ទូរសព្ទ័៖
អ៊ីម៉ែល៖
ចំណាំ៖ ធនាគារ ហត្ថា
សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ និងកម្រៃសេវាខាងលើ
ដោយពុំចាំបាច់ជូនដំណឹងជាមុន។