កម្ចីមានសុវត្ថិភាព

កម្ចីមានសុវត្ថិភាព ធានាថាគ្រួសារអ្នកទទួលបានក្តីស្រមៃរបស់អ្នក តែមិនមែនបំណុលរបស់អ្នកនោះទេ។ ធានាក្តីស្រមៃរបស់អ្នកជាមួយ កម្ចីមានសុវត្ថិភាព។ កម្ចីមានសុវត្ថិភាព គឺជាផលិតផលធានារ៉ាប់រងអាយុជីវិត របស់ ក្រុមហ៊ុនព្រូដិនសល ដែលជួយទូទាត់សងបំណុលរបស់អ្នក ក្នុងករណីមានគ្រោះអកុសលកើតឡើង​ដូចជា មរណភាព ឬពិការភាពទាំងស្រុង និង ជាអចិន្រ្តៃយ៍។


អត្ថប្រយោជន៍ 


·         កញ្ចប់ធានារ៉ាប់រងមានតម្លៃសមរម្យ និងជួយទូទាត់កម្ចីរបស់អ្នកដែលនៅសល់ជាមួយធនាគារ។

·         ផលិតផលនេះមានភាពសាមញ្ញ និងងាយស្រួលក្នុងការស្នើសុំជាវ។

·         ផ្តល់ជូនការធានាគ្រប់ប្រភេទកម្ចីរបស់ធនាគារ។

·         ផ្តល់ជូនអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមចំនួន ៣.០០០ ដុល្លារអាមេរិក​ ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និង ជាអចិន្រ្តៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ។ 

ទំនាក់ទំនង

ប្រសិន​បើ​លោកអ្នក​មាន​ចំណាប់​អារម្មណ៍ ឬ​ចម្ងល់​ផ្សេងៗ លោកអ្នកអាចទទួលបានការប្រឹក្សាពីបុគ្គលិកជំនាញរបស់ធនាគារ ហត្ថា និងព្រូដិនសល នៅសាខា ធនាគារ ហត្ថា ដែលនៅជិតលោកអ្នកបំផុត ឬទូរសព្ទមកលេខ 1800 212 222


ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ និងកម្រៃសេវាខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។