គណនីចរន្ត

គណនីចរន្ត​ ជាប្រភេទគណនីដែលផ្តល់នូវភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងជាមធ្យោបាយទូទាត់ជាមួយដៃគូអាជីវកម្ម តាមរយៈសេវាមូលប្បទានប័ត្រ។

លក្ខណៈផលិតផល

ប្រភេទអតិថិជន

សមតុល្យអប្បបរមា*

(ប្រាក់រៀល)

អត្រាការប្រាក់

 

 

ប្រាក់រៀល

ប្រាក់ដុល្លារអាមេរិក

រូបវន្តបុគ្គល / នីតិបុគ្គល​​ / ស្ថាប័ណ្ណហិរញ្ញវត្ថុ

៤០០.០០០

0%

0%


អត្ថប្រយោជន៍

·         ផ្ដល់ជូនបន្ថែមនូវសេវាមូលប្បទានប័ត្រ ដែលជួយឱ្យការទូទាត់ទៅកាន់ដៃគូអាជីវកម្មកាន់តែមានសុវត្ថិភាព

·         ងាយស្រួលក្នុងការតាមដានការចំណាយរបស់អាជីវកម្មតាមរយៈ Hattha Mobile

·         អាចប្រើប្រាស់សេវាឥណទានវិបារូបន៍ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុបន្ទាន់

·         ធ្វើប្រតិបត្តិការធនាគារប្រកបដោយភាពងាយស្រួល តាមរយៈបណ្តាញអេធីអឹម និងសាខាដ៏ទូលំទូលាយ

·         ទទួលបានសៀវភៅមូលប្បទានប័ត្រលើកដំបូង ដោយឥតគិតថ្លៃ


ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនិងអត្រាការប្រាក់ ខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។