ក្រុមហ៊ុនធានារ៉ាប់រងដៃគូ

ធនាគារ ហត្ថា គឺស្ថាប័នមួយដែលឈានមុខគេ នៅក្នុងប្រទេសកម្ពុជាក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ដល់អតិថិជនដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់រវាងធនាគារហត្ថា សេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ សេវាប្រមូលសាច់ប្រាក់ ភ្នាក់ងារណែនាំសេវាធានារ៉ាប់រង និងសេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។ ដើម្បីឱ្យអតិថិជនទទួលបាន ការការពារផ្នែកហិរញ្ញវត្ថុ ផលប្រយោជន៍ផ្សេងៗ តាមរយ:ការប្រើប្រាស់សេវាធានារ៉ាប់រង ធនាគារ ហត្ថា បានចាប់ដៃគូសហការជាមួយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ និង ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ដើម្បីធ្វើការណែនាំសេវាធានារ៉ាប់រងទៅកាន់អតិថិជនរបស់ ធនាគារ ហត្ថា។

 

ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។