ឥណទាន “ជម្រើសទី១”

ឥណទានជម្រើសទី១ គឺជាសេវាបង់រំលស់ថ្មី បង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនដែលមានបំណងទិញគ្រឿងអេឡិចត្រូនិដូចជា ទូរសព្ទដៃ កុំព្យូទ័រ កាមេរ៉ា ទូរទឹកកក ទូរទស្សន៍ ម៉ាស៊ីនបោកខោអាវជាដើម ប៉ុន្តែមិនមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើការទូទាត់ភ្លាមៗជាមួយអ្នកលក់។ ផលិតផលនេះ មានលក្ខខណ្ឌ និងឯកសារតម្រូវងាយៗជាងគេ ដើម្បីជួយសម្រួលដល់អតិថិជនអាចទទួលបានសម្ភារប្រើប្រាស់ក្នុងក្តីស្រមៃរបស់ខ្លួនភ្លាមៗ ហើយមិនមានចំណាយលើការប្រាក់ខ្ពស់។

 
លក្ខណៈផលិតផល

·         ប្រភេទរូបិយប័ណ្ណ៖                           ប្រាក់ដុល្លារអាមេរិក

·         រយៈពេលឥណទាន៖                        រហូតដល់ ៣៦ខែ

·         ទំហំឥណទាន៖                               រហូតដល់ ៣.៥០០ ដុល្លារអាមេរិក

·         អត្រាការប្រាក់៖                               ត្រឹមតែ ១,៥% តែប៉ុណ្ណោះ

·         របៀបបង់សង៖                               ការបង់រំលស់ថេរប្រចំាខែ

 
អត្ថប្រយោជន៍

·         អត្រាការប្រាក់ទាបសមរម្យ

·         មិនទាមទារទ្រព្យដាក់ធានាបំណុល

·         ការអនុម័តឥណទានរហ័សទាន់ចិត្ត

·         មិនមានតម្រូវការឯកសារស្មុគស្មាញច្រើន

·         មានជម្រើសច្រើនក្នុងការសងត្រឡប់ដូចជាភ្នាក់ងារវីង ទ្រូម៉ាន់នី Hattha Mobile និងបណ្តាញសាខាទូទាំងប្រទេស


ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនិងអត្រាការប្រាក់ខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។