គណនីអនីតិជន

ជាប្រភេទគណនីសម្រាប់បើកដោយ អនីតិជន និងចូលរួមបើកដោយអ្នកមានអំណាចមេបា ឬអាណាព្យាបាល ឬអាណាព្យាបាលទូទៅ ឬហិតូបត្ថម្ភកៈ(លក្ខខណ្ឌប្រើប្រាស់គណនី ម្នាក់ក្នុងចំណោមខាងក្រោម)។ ចំពោះប្រភេទគណនីអនីតិជន គឺតម្រូវឱ្យអ្នកមានអំណាចមេបា ឬអាណាព្យាបាល ឬអាណាព្យាបាលទូទៅ ឬហិតូបត្ថម្ភកៈ ជាអ្នកស្នើសុំបើកគណនី ហើយត្រូវបំពេញពាក្យស្នើសុំបើកគណនី និងឯកសារផ្សេងៗទៀតជំនួសអនីតិជន។

អត្ថប្រយោជន៍

·         ជម្រើសសន្សំសម្បូរបែប ទៅតាមប្រភេទគណនី

·         ទទួលបានការប្រាក់ ទៅតាមប្រភេទគណនីដែលអតិថិជនបានបើក

·         ទទួលបានអត្ថប្រយោជន៍ពីមុខងារ និងសេវាកម្មយ៉ាងសម្បូរបែបរបស់ Hattha Mobile

·         ធ្វើប្រតិបត្តិការធនាគារប្រកបដោយភាពងាយស្រួល តាមរយៈបណ្តាញអេធីអឹម និងសាខាដ៏ទូលំទូលាយ

ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនិងអត្រាការប្រាក់ខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។