សេវាផ្ទេរប្រាក់រវាងសាខា ធនាគារ ហត្ថា

សេវាផ្ទេរប្រាក់រវាងសាខា ធនាគារ ហត្ថា គឺជាសេវាផ្ទេរប្រាក់ប្រកបដោយសុវត្ថិភាព និងមានតម្លៃសមរម្យ ដែលផ្ដល់ជូនសម្រាប់ប្រជាជនកម្ពុជាទាំងអស់នៅទូទាំងប្រទេស។ សេវាកម្មមួយនេះ មិនតម្រូវឱ្យអ្នកផ្ញើ ឬអ្នកទទួលមានគណនីជាមួយ ធនាគារ ហត្ថា ឡើយ។ អតិថិជនអាចធ្វើការផ្ទេរប្រាក់យ៉ាងងាយស្រួល តាមរយៈសាខាណាមួយក្នុងចំណោមបណ្ដាញសាខា ១៧៧កន្លែង របស់ ធនាគារ ហត្ថា ទូទាំងប្រទេស។

លក្ខណៈផលិតផល

ទីតាំងប្រតិបត្តិការ

ផ្ទេរប្រាក់រវាងគណនី

ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី

 

 

ពីគណនីទៅគ្មានគណនី

ពីគ្មានគណនីទៅគ្មានគណនី

ក្នុងរង្វង់ទីក្រុងភ្នំពេញ និងតំបន់តាខ្មៅ

មិនគិតកម្រៃសេវា

១.៥០ ដុល្លារអាមេរិក - ០.១៥

ក្នុងរង្វង់ខេត្តតែមួយ

មិនគិតកម្រៃសេវា

ប្រតិបត្តិការឆ្លងខេត្ត

១.០០ ដុល្លារអាមេរិក - ០.១០%

អត្ថប្រយោជន៍

·         កម្រៃសេវាទាប សុវត្ថិភាពខ្ពស់​ សេវារហ័សទាន់ចិត្ត

·         អាចធ្វើការផ្ទេរប្រាក់ជារូបិយប័ណ្ណ ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬ ប្រាក់បាត

·         មិនតម្រូវឱ្យអ្នកផ្ញើ ឬ អ្នកទទួល​ មានគណនីសន្សំជាមួយធនាគារ ហត្ថា ឡើយ

·         ប្រាក់​ទៅ​ដល់​ដៃ​អ្នក​ទទួល​ទាន់​ពេល​វេលា

·         ងាយស្រួលក្នុងការផ្ទេរប្រាក់រវាងសាខាទាំង ១៧១ របស់ ធនាគារ ហត្ថា ទូទាំងប្រទេស

ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ និងកម្រៃសេវាខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។