សេវាផ្ទេរ/ទទួលប្រាក់ពីប្រទេសថៃ

ធនាគារ ហត្ថា សូមណែនាំនូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អបំផុតក្នុងការផ្ទេរ និងទទួលប្រាក់រហ័ស ដែលផ្តល់ឱ្យអតិថិជននូវសុវត្ថិភាពខ្ពស់ ភាពងាយស្រួលជាមួយធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំលំដាប់ទី ៥ នៅប្រទេសថៃ។ អតិថិជននឹងទទួលបានបទពិសោធន៏ក្នុងការផ្ទេរ​ ឬទទួលប្រាក់ភ្លាមៗ ដោយផ្ទាល់ទៅកាន់គណនីរបស់អ្នកទទួលផល ជាមួយនឹងកម្រៃសេវាសមរម្យបំផុត។

ការផ្ទេរប្រាក់ទៅប្រទេសថៃ

ប្រភេទប្រតិបត្តិការ

ចំនួនទឹកប្រាក់​ ក្នុងមួយប្រតិបត្តិការ

ចំនួនទឹកប្រាក់ក្នុងមួយថ្ងៃ

កម្រៃសេវា

បញ្ជរបេឡា

១០ - ២០០.០០០ ដុល្លារអាមេរិក

មិនកំណត់

២៥ ដុល្លារអាមេរិក ឬ ០,១៤%

ហត្ថាម៉ូបាល

២.៥០០ ដុល្លារអាមេរិក

១០.០០០ ដុល្លារអាមេរិក

អត្ថប្រយោជន៍

·         ឯកសារតម្រូវងាយស្រួល

·         កម្រៃសេវាទាប ត្រឹមតែ ២៥ ដុល្លារអាមេរិក ឬ ០,១៤% ក្នុងមួយប្រតិបត្តិការ

·         ប្រតិបត្តិការរហ័ស ប្រាក់​នឹង​ត្រូវ​បាន​ដាក់​ចូល​ក្នុងគណនី​អ្នក​ទទួល​ភ្លាមៗ​ក្រោយ​ពេល​ផ្ទេរចេញ

·         អាចផ្ទេរប្រាក់រហូតដល់ ២០.០០០ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ និងមិនកំណត់ក្នុង​មួយថ្ងៃ

·        ងាយស្រួលផ្ទេរប្រាក់តាមរយៈ Hattha Mobile គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ឬ សាខា ធនាគារ ហត្ថា ទាំង១៧១សាខា ទូទាំងប្រទេស។ 

លក្ខខណ្ឌ

·         អ្នក​ផ្ទេរ​ត្រូវមាន​គណនី​ជាមួយ​ធនាគារ ហត្ថា

·         អ្នកទទួល​ត្រូវមាន​គណនី​នៅ​ធនាគារ ក្រុងស៊្រី

·         រូបិយប័ណ្ណសម្រាប់ធ្វើប្រតិបត្តិការ​បាន​តែ​ដុល្លារអាមេរិកតែប៉ុណ្ណោះ

·         អាចផ្ទេរចេញពីគណនី​ដុល្លារអាមេរិក  ខ្មែររៀល

ការទទួលប្រាក់ពីប្រទេសថៃ

ប្រភេទប្រតិបត្តិការ

ចំនួនទឹកប្រាក់​ ក្នុងមួយប្រតិបត្តិការ

ទំហំទឹកប្រាក់ដែលទទួលបានក្នុងមួយថ្ងៃ

ស្វ័យប្រវត្តិ

២០.០០០​ ដុល្លារអាមេរិក

៥០.០០០ ​ដុល្លារអាមេរិក

អត្ថប្រយោជន៍

·         អតិថិជនអាចទទួលប្រាក់ផ្ទេរចូលភ្លាមៗទៅក្នុងគណនីជាមួយធនាគារ ហត្ថា ដោយមិនគិតថ្លៃសេវាបន្ថែម

·         អតិថិជនអាចទទួលជាប្រាក់ដុល្លារអាមេរិក អាស្រ័យលើរូបិយប័ណ្ណគណនី

·         មិនចាំបាច់អញ្ជើញមកធនាគារដើម្បីធ្វើការរង់ចាំ ឬតម្រូវអោយបំពេញពាក្យស្នើសុំនោះទេ​ ប្រព័ន្ធនិងបញ្ជូលដោយស្វ័យប្រវត្តិទៅក្នុងគណនីអ្នកទទួលប្រាក់។

លក្ខខណ្ឌ

·         អ្នក​ផ្ទេរ​ត្រូវមាន​គណនី​ជាមួយ​ធនាគារ ក្រុងស្រ៊ី

·         អ្នកទទួល​ត្រូវមាន​គណនី​នៅ​ធនាគារ ហត្ថា

·         រូបិយប័ណ្ណសម្រាប់ធ្វើប្រតិបត្តិការ​បាន​តែ​ដុល្លារអាមេរិកតែប៉ុណ្ណោះ

·         គណនីអ្នកទទួល​អាចជា​ប្រាក់​ដុល្លារ


ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ និងកម្រៃសេវាខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។