លោក មិន សុផា គឺជាធនាគារិកអាជីពមួយរូប ដែលទទួលបានជោគជ័យដ៏ត្រចះត្រចង់នៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ក្នុងប្រទេស កម្ពុជា។ គាត់ធ្លាប់កាន់តួនាទីជាថ្នាក់ដឹកនាំជាច្រើន ក្នុងស្ថាប័នធនាគារធំៗរបស់កម្ពុជានិងអន្តរជាតិអស់រយៈពេលជាង២០ឆ្នាំ កន្លងមកហើយ។ លោក មិន សុផា មានបទពិសោធការងារដ៏ទូលំទូលាយនៅក្នុងផ្នែកផ្សេងៗគ្នា រួមមានការធ្វើផែនការ និងការគ្រប់គ្រងប្រតិបត្តិការ បណ្តាញសាខា សេវាកម្មផ្នែកធនាគារពាណិជ្ជកម្ម សាជីវកម្ម និងសហគ្រាសខ្នាតតូចនិងមធ្យម ជាដើម។ លោក មិន សុផា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលជួយបំពេញបន្ថែមដល់បទពិសោធ របស់គាត់នៅក្នុងវិស័យហិរញ្ញវត្ថុ ឱ្យ កាន់តែទូលំទូលាយ។
លោក Wee Mun Seng បានចូលបម្រើការងារនៅ ធនាគារ ហត្ថា ម.ក នៅក្នុងខែសីហា ឆ្នាំ ២០២៣ ហើយគាត់ត្រូវបានតែងតាំងជាអនុប្រធានអគ្គនាយក។ លោក Wee Mun Seng នាំមកជាមួយនូវបទពិសោធជំនាញវិជ្ជាជីវៈការងារចម្រុះជាង ៣០ឆ្នាំ លើវិស័យធនាគារ និងហិរញ្ញវត្ថុ ។ មុនពេលចូលរួមជាមួយនឹង ធនាគារ ហត្ថា ម.ក លោក Wee Mun Seng បានបម្រើការក្នុងតួនាទីសំខាន់ៗដូចជា នាយកអង្គភាពពាណិជ្ជកម្ម នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត អគ្គនាយក នៅ FinX Capital Sdn Bhd (ប្រទេសម៉ាឡេស៊ី), ទីប្រឹក្សាអាជីវកម្ម នៅ ASEAN Digital Finance International (ប្រទេសម៉ាឡេស៊ី) នាយកលក់ និងចែកចាយ នៅ Al Rajhi Bank (ប្រទេសម៉ាឡេស៊ី) អគ្គនាយកប្រតិបត្តិការ នៅ Hong Leong Bank (ប្រទេសម៉ាឡេស៊ី) និងតួនាទីជាច្រើនផ្សេងៗទៀត។ លោក Wee Mun Seng បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ លើជំនាញហិរញ្ញវត្ថុ និងទីផ្សារ ពី Washington University in St. Louis និងបរិញ្ញាបត្រ លើជំនាញហិរញ្ញវត្ថុ និងទីផ្សារ ពី Southeast Missouri ពីសហរដ្ឋអាមេរិក ។
លោក Shinya Takahashi បានចូលបម្រើការងារជាមួយធនាគារ ហត្ថា ក្នុងនាមជាអនុប្រធានអគ្គនាយក ក្នុងខែឧសភា ឆ្នាំ ២០២៤ ដោយនាំមកនូវបទពិសោធផ្នែកធនាគារយ៉ាងទូលំទូលាយ។ នៅក្នុងរយៈពេលអាជីពការងាររបស់គាត់ គាត់បានកាន់តួនាទីជាអ្នកដឹកនាំសំខាន់ៗ ដូចជាសហនាយកនៃសាជីវកម្មពហុជាតិ និងមូលនិធិអន្តរជាតិនៅធនាគារ Vietin Bank Ltd. ក្នុងប្រទេសវៀតណាម ជានាយក និងជាប្រធានផ្នែកផែនការយុទ្ធសាស្រ្តនៅធនាគារ MUFG នៅក្នុងប្រទេសហ្វីលីពីន និង កាន់មុខតំណែងជាអ្នកគ្រប់គ្រងជាច្រើនទៀតនៅធនាគារ MUFG និង Bank of Tokyo-Mitsubishi UFJ នៅប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ លោក Takahashi បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យ Keio ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
លោក ធនិន ត្រូវបានតែងតាំងជាអគ្គនាយកលក់ និងចែកចាយនៅធនាគារ ហត្ថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ធនិន បាននាំមកនូវបទពិសោធដ៏សម្បូរបែបក្នុងវិស័យធនាគារ ធានារ៉ាប់រង មីក្រូហិរញ្ញវត្ថុ និងវិស័យឯកជន ដែលលោកបានបង្ហាញពីភាពប៉ិនប្រសព្វ និងជំនាញនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ជាពិសេសផ្នែកលក់ និងចែកចាយ ការអភិវឌ្ឍអាជីវកម្ម ធនាគារឌីជីថល និងប្រតិបត្តិការ។ មុនពេលចូលបម្រើការងារជាមួយធនាគារ ហត្ថា លោក ធនិន បានកាន់មុខតំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់សំខាន់ៗជាច្រើនទាំងក្នុងវិស័យធនាគារ និងធានារ៉ាប់រង។ លោក ធនិន បានបញ្ចប់ថ្នាក់អនុបណ្ឌិតចំនួនពីរ គឺទីមួយផ្នែកគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ធនាគារ និងធានារ៉ាប់រងពីសាកលវិទ្យាល័យ University de Nante និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។
លោក Winston Tan ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុដែលមានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យធនាគារ និងសេវាហិរញ្ញវត្ថុទូទាំង Indochina។ លោកបានតែងតាំងជា អគ្គនាយកហិរញ្ញវត្ថុ នៅធនាគារ ហត្ថា នៅខែ មិថុនា ឆ្នាំ ២០២៥។ Winston មានជំនាញខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការធនាគារ។ តួនាទីមុនរបស់លោករួមមាន ជាអគ្គនាយកហិរញ្ញវត្ថុ នៅមីក្រូហិរញ្ញវត្ថុ អម្រឹត (២០២៤–២០២៥), ធនាគារ ព្រីនស៍ (២០១៩–២០២៣), និង Prudential Vietnam Finance Co. Ltd. (២០១៥–២០១៦)។ លោកបានចាប់ផ្តើមការងារនៅក្រុមហ៊ុន KPMG នៅម៉ាឡេស៊ី ហើយក្រោយមកបានប្តូរមកវិស័យ ធនាគារ និងទទួលបានចំណេះដឹងទូលំទូលាយ ក្នុងវិស័យធនាគារ និងធនាគារអាជីវកម្ម។ ជំនាញរបស់លោករួមមាន វិសាលភាពយុទ្ធសាស្ត្រអាជីវកម្ម ការរៀបចំថវិកា ការផ្តល់មូលនិធិ រតនាគារ ពន្ធដារ ប្រតិបត្តិការហិរញ្ញវត្ថុ ការវិភាគអតិថិជន និងការអភិវឌ្ឍន៍ផលិតផល។ លោកមានសញ្ញាប័ត្រ បរិញ្ញាបត្រ ក្នុងវិស័យគណនេយ្យពីសាកលវិទ្យាល័យជាតិម៉ាឡេស៊ី (UKM)។
លោក ទិត្យា បានចូលរួមជាមួយ ធនាគារ ហត្ថា នៅខែកញ្ញា ឆ្នំា ២០១៧ ក្នុងតួនាទីជានាយកនៃនាយកដ្ឋានែផនការ និងអភិបាលកិច្ចព័ត៌មានវិទ្យា ហើយត្រូវបានដំឡើងឋានៈជា អគ្គនាយកបច្ចេកវិទ្យាព័ត៌មាននៅខែមិថុនា ឆ្នំា២០១៨។ ក្នុងខែកញ្ញា ឆ្នាំ២០២២ លោកត្រូវបានតែងតាំងជា អគ្គនាយកឌីជីថល។ តួនាទីរបស់លោក គឺគ្រប់គ្រងការត្រួតពិនិត្យការងារសម្រាប់ការធ្វើផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យា ការគ្រប់គ្រងគម្រោងនិងអភិបាលកិច្ចបច្ចេកវិទ្យា សម្រាប់ ធនាគារ ហត្ថា។ លោកក៏ជាអ្នកពិគ្រោះយោបល់ និងណែនាំដល់អគ្គនាយកដ្ឋានព័ត៌មានវិទ្យា អភិវឌ្ឍែផនការយុទ្ធសាស្ត្រ កំណត់ផែនការ និងការត្រួតពិនិត្យគម្រោងអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តលើរចនាសម្ព័ន្ធសម្រាប់ប្រព័ន្ធគ្រប់គ្រងរបស់ធនាគារ។ លោកមានបទពិសោធន៏ជាង ១៦ ឆ្នំា នៅក្នុងធនាគារលំដាប់អន្តរជាតិជាច្រើនក្នុងតួនាទីជានាយកនាយកដ្ឋានព័ត៌មានវិទ្យា និងជាអ្នកអភិវឌ្ឍ Software នៅក្រុមហ៊ុន ទូរគមនាគមន៍ផងដែរ។ លើសពីនោះ លោកក៏មានបទពិសោធន៏ ជាច្រើនក្នុងការគ្រប់គ្រងប្រព័ន្ធ និងការគ្រប់គ្រងម៉ាស៊ីនមេប្រព័ន្ធ ធនាគារស្នូល កម្មវិធីផ្សេងៗ សន្តិសុខព័ត៌មានវិទ្យានិងមានចំណេះដឹងយ៉ាងទូលំទូលាយ ពាក់ព័ន្ធនឹងអភិបាលកិច្ចក្របខណ្ឌព័ត៌មានវិទ្យា ដូចជា COBIT 5, ITIL v3, PMBOK, ហើយក៏កំពុងស្រាវជ្រាវបែន្ថមលើមុខងារសំខាន់ៗផ្សេងៗទៀតពាក់ព័ន្ធនឹងសុវត្ថិភាពព័ត៌មានវិទ្យា ដូចជា CISSP, CRISC, CISM, CGEIT ។ លោកទិត្យា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនាក់ទំនងពីគ្រឹះស្ថាន Unitisiti Teknologi PETRONAS (UTP) ប្រទេសម៉ាឡេស៊ី។
លោក លីណា ត្រូវបានែតងតាំងជាអគ្គនាយកប្រមូលឥណទាន នៅឆ្នំា ២០២៤ បន្ទាប់ពីបានចាប់ផ្តើម អាជីពការងារនៅ ធនាគារ ហត្ថា នៅខែមីនា ឆ្នំា ២០០៥។ លោកទទួលខុសត្រូវរាល់ប្រតិបត្តិការរបស់ ធនាគារ ហត្ថា រាប់បញ្ចូលទាំងប្រតិបត្តិការឥណទាន បញ្ញើសន្សំ និងការគ្រប់គ្រងសាខា។ លោកត្រូវបានែតងតាំងជា អគ្គនាយកអនុម័តឥណទាន នៅឆ្នំា២០១៨ សម្រាប់ការគ្រប់គ្រងមុខងារសំខាន់ៗ រួមមានការគ្រប់គ្រងហានិភ័យ ឥណទាន ការប្រមូលឥណទានយឺតយ៉ាវ និងមុខងារគ្រប់គ្រងឥណទាន ។ លោក លីណា បានបញ្ចប់ការសិក្សាពីវិទ្យាស្ថាន ជាតិគ្រប់គ្រងក្នុងឆ្នំា ២០០៣ ហើយក៏បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជាក់ស្តែងជាច្រើនែដលអនុវត្តទាំងក្នុងស្រុក និងអន្តរជាតិជាពិេសសនៅប្រទេសហ្វីលីពីន វៀតណាម និង លុចសំបួ។
លោកស្រី Busaya Lawalkul បានចូលបម្រើការងារជាមួយធនាគារ ហត្ថា ក្នុងខែឧសភា ឆ្នាំ ២០២៤ ក្នុងតួនាទីជាអគ្គនាយិកាគ្រប់គ្រងហានិភ័យ ដែលលោកស្រីបាននាំមកនូវបទពិសោធផ្នែកធនាគារយ៉ាងទូលំទូលាយទាក់ទងនឹងការគ្រប់គ្រងហានិភ័យ។ លោកស្រីបានកាន់មុខតំណែងសំខាន់ៗជាច្រើន ដូចជានាយកផ្នែកហានិភ័យឥណទាន និងយុទ្ធសាស្ត្រនៅក្រុមហ៊ុន AUTO X ជាប្រធានគ្រប់គ្រងឥណទាន និងហានិភ័យផលបត្រនៅធនាគារ Citibank N.A. នៅក្នុងប្រទេសថៃ និងតួនាទីប្រធានគ្រប់គ្រងហានិភ័យនៅធនាគារ Citibank N.A. នៅក្នុងប្រទេសថៃ។ លោកស្រី Lawalkul បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចពីវិទ្យាស្ថានជាតិនៃការគ្រប់គ្រងការអភិវឌ្ឍ និងថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Ramkhamhaeng នៅទីក្រុងបាងកក ប្រទេសថៃ ។
លោកស្រី ប្រាក់ សុវណ្ណពេជ្រ ត្រូវបានតែងតាំងជា អគ្គនាយិកាប្រតិបត្តិការ នៅធនាគារហត្ថា ចាប់ពីខែកុម្ភៈ ឆ្នាំ 2026។ គាត់នាំមកជាមួយបទពិសោធន៍វិជ្ជាជីវៈជាង 20 ឆ្នាំក្នុងការគ្រប់គ្រងការងារប្រតិបត្តិការនៅស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិក និងវិស័យអចលនទ្រព្យក្រៅស្រុក ព្រមទាំងវិស័យអប់រំផងដែរ។ នៅធនាគារ ហត្ថា គាត់ទទួលខុសត្រូវក្នុងការត្រួតពិនិត្យការងារប្រតិបត្តិការរបស់ធនាគារគ្រប់សាខា ក្នុងគោលបំណងជំរុញឧត្តមភាពប្រតិបត្តិការ និងបង្កើនបទពិសោធន៍ល្អជូនដល់អតិថិជន ដើម្បីគាំទ្រដល់កំណើនអាជីវកម្មប្រកបដោយនិរន្តរភាព។ គាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកពាណិជ្ជកម្មក្នុងការគ្រប់គ្រងដែលសង្កត់ធ្ងន់លើភាពជាអ្នកដឹកនាំជាយុទ្ធសាស្រ្ត ប្រតិបត្តិការសហគ្រាស និងដំណើរការកែរទម្រង់ការងារស្ថាប័ន។
អ្នកស្រី បូនីដា ត្រូវបានតែងតាំងជានាយិកានាយកដ្ឋានប្រតិបត្តិតាម ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ មក។ អ្នកស្រីមានចំណេះដឹងនិងជំនាញដ៏ទូលំទូលាយក្នុងវិស័យធនាគារ រួមមានការគ្រប់គ្រងធនធានមនុស្ស ផ្នែកលទ្ធកម្ម ការគ្រប់គ្រងការិយាល័យ សំណងនិងផលប្រយោជន៍ យុទ្ធសាស្ត្ររក្សាបុគ្គលិក បណ្តុះបណ្តាលនិងកសាងសមត្ថភាពបុគ្គលិក សុខុមាលភាពបុគ្គលិក ច្បាប់ការងារ ទំនាក់ទំនងឧស្សាហកម្ម គោលនយោបាយ និងនីតិវិធីធនធានមនុស្ស ទំនាក់ទំនង ប្រតិបត្តិការអាជីវកម្ម ការងារផ្នែកសង្គម សេវាកម្មអតិថិជន ប្រតិបត្តិការសាច់ប្រាក់ និងប្រតិបត្តិការធនាគារ។ អ្នកស្រីបានបញ្ចប់កម្មវិធីអន្តរជាតិដូចជាកម្មវិធីភាពជាអ្នកដឹកនាំយុវជន និងវេទិកា IATSS នៅក្នុងប្រទេសជប៉ុន ព្រមទាំងកម្មវិធីធនធានមនុស្សស្តីពីតួនាទីប្រតិបត្តិករនៅក្នុងទំនាក់ទំនងឧស្សាហកម្មក្នុងយុគសម័យសកលភាវូនីយកម្ម នៅក្នុងប្រទេសជប៉ុន។ អ្នកស្រីត្រូវបានទទួលស្គាល់ជា អ្នកជំនាញវិស័យមីក្រូហិរញ្ញវត្ថុ ពីសាលាហិរញ្ញវត្ថុ និងគ្រប់គ្រង Frankfurt ។ អ្នកស្រី បូនីដា បញ្ចាប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ និងកម្មវិធី TEFL ព្រមទាំងថ្នាក់អនុបណ្ឌិតផ្នែកការគ្រប់គ្រងពាណិជ្ជកម្ម។
លោកសុចិត្ត បានចូលរួមជាថ្មីជាមួយធនាគារហត្ថា នៅឆ្នាំ ២០២៤ ហើយត្រូវបានតែងតាំងជាអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅឆ្នាំ ២០២៥។ លោកមានបទពិសោធន៍ជាង ១៥ ឆ្នាំក្នុងផ្នែកសវនកម្មផ្ទៃក្នុង នៅក្នុងវិស័យធនាគារ ដោយធ្លាប់មានប្រវត្តិការងារជាមួយ ស្ថាប័ន Amret MFI, ធនាគារ SBI Lyhour, ធនាគារ Vattanac និងធនាគារ CIMB។ ជាមួយនឹងជំនាញផ្នែកសវនកម្មផ្អែកលើហានិភ័យ ការអនុវត្តអនុលោមតាម បទប្បញ្ញត្តិ ប្រសិទ្ធភាពប្រតិបត្តិការ ការវាយតម្លៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងការពិនិត្យអភិបាលកិច្ចក្រុមហ៊ុន លោកសុចិត្ត មានតួនាទីសំខាន់ក្នុងការជុំរុញផ្នែកសវនកម្មផ្ទៃក្នុងឱ្យក្លាយជាដៃគូអាជីវកម្មប្រកបដោយចក្ខុវិស័យ ដោយផ្តល់នៅការធានានិងមានតម្លៃបន្ថែមសម្រាប់ធនាគារ។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ (MBA) ក្នុងឆ្នាំ ២០០៨ និងបរិញ្ញាបត្រ ក្នុងជំនាញគណនេយ្យ (BBA in Accounting) ក្នុងឆ្នាំ ២០០៥ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកក៏បានចូលរួមកម្មវិធីបណ្តុះបណ្តាលសវនកម្មផ្ទៃក្នុងនៅប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសផ្សេងទៀត និងបានបញ្ចប់អត្ថបទជាច្រើនក្នុងកម្មវិធី ACCA ផងដែរ។
លោក អ៊ូ គឹមថុន ត្រូវបានតែងតាំងជាអគ្គនាយកអនុម័តឥណទាន ចាប់ពីខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបានចូលបម្រើការងារនៅធនាគារ ហត្ថា កាលពីឆ្នាំ ២០០៨។ មុននឹងទទួលតែងតាំងជាអគ្គនាយកអនុម័តឥណទាន លោកធ្លាប់បានគ្រប់គ្រងតួនាទីសំខាន់ៗដូចជា នាយកនាយកដ្ឋានអនុម័តឥណទាន នាយកនាយកដ្ឋានលក់ និងប្រាក់បញ្ញើសន្សំ និងជានាយកសាខាជាដើម។ ក្នុងរយៈពេលជាង ២០ឆ្នាំ នៅក្នុងវិស័យហិរញ្ញវត្ថុ ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយជាមួយផ្នែកឥណទាន ប្រាក់បញ្ញើសន្សំ លក់និងចែកចាយ និងការគ្រប់គ្រងប្រតិបត្តិការសាខាផងដែរ។ លោកមានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ ប៊ីលដ៍ ប្រាយ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងទូទៅ។
លោក អាំង ប៊ុនសេង ជាអ្នកប្រតិបត្តិផ្នែកធនធានមនុស្សដែលមានបទពិសោធន៍លើសជាង ២០ ឆ្នាំក្នុងវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ អង្គការ និងឧស្សាហកម្មអាហារ និងភេសជ្ជៈនៅកម្ពុជា។ លោកបានកាន់តំណែងដឹកនាំនៅក្នុងអង្គភាពដូចជា ធនាគារ CCU, ក្រុមហ៊ុន Hanuman, ធនាគារ SBI Lyhour, ធនាគារ ស្ថាបនា, មីក្រូហិរញ្ញវត្ថុ អម្រឹត, ធនាគារ ANZ Rọyal, និងធនាគារ ខេប៊ី ប្រាសាក់។ ប៊ុនសេងមានជំនាញជាងទាំងការបំលែងធនធានមនុស្ស ការគ្រប់គ្រងការផ្លាស់ប្តូររៀងរាល់អង្គការ ការអភិវឌ្ឍសមត្ថភាព ប្រាក់បៀរវ៉ាត់ និងអត្ថប្រយោជន៍ និងការគ្រប់គ្រងក្រុមហ៊ុន។ លោកមានបរិញ្ញាបត្រជាន់មធ្យមសិក្សាផ្នែកការរត់សិទិ្ធអាជីវកម្មពីវិទ្យាស្ថានអប់រំអាជីវកម្ម និងបរិញ្ញាបត្រជាន់មធ្យមសិក្សាផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីវិទ្យាស្ថានបច្ចេកវិជ្ជា និងការគ្រប់គ្រង។ ក្នុងតួនាទីជា EVP និងប្រធានផ្នែកធនធានមនុស្សរបស់ ធនាគារ ហត្ថា លោកនឹងដឹកនាំយុទ្ធសាស្ត្រធនធានមនុស្ស ការចូលរួមរបស់និយោជិក និងវប្បធម៌សហគ្រាស ដើម្បីគាំទ្រការរីកចម្រើនយ៉ាងចេតនានិងធ្វើឲ្យធនាគារ ហត្ថា ក្លាយជាកន្លែងល្អសម្រាប់ការងារ។