សេវាប្រមូលសាច់ប្រាក់ គឺជាសេវាមួយប្រភេទដែលអនុញ្ញាតឱ្យដៃគូអាជីវកម្មទាំងអស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ធនាគារ ហត្ថា អាចធ្វើការបង់ប្រាក់សងប្រចាំខែ ឬ ក្នុងអំឡុងពេលណាមួយ តាមរយៈមធ្យោបាយបង់ប្រាក់នានាដែលផ្តល់ជូនដោយ ធនាគារ ហត្ថា។ ការបង់ប្រាក់នេះ អាចធ្វើឡើងតាមរយៈការបង់ជាសាច់ប្រាក់សុទ្ធ ឬ កាត់ចេញពីគណនីបញ្ញើសន្សំរបស់អតិថិជនដែលមាននៅ ធនាគារ ហត្ថា។
លក្ខណៈផលិតផល
ប្រភេទកម្រៃសេវា និងប្រាក់ពិន័យ | កម្រៃសេវា និងប្រាក់ពិន័យ | ||
ប្រាក់រៀល | ប្រាក់ដុល្លារអាមេរិក | ប្រាក់បាត | |
កម្រៃសេវា ក្នុងមួយប្រតិបត្តិការ | ២.០០០ រៀល - ០,៥% | ០,៥ ដុល្លារ - ០,៥% | ២០ បាត - ០,៥% |
កម្រៃសេវា ចុះឈ្មោះប្រើប្រាស់សេវា | ៤០.០០០ រៀល | ១០ ដុល្លារ | ៤០០ បាត |
កម្រៃសេវា ថែរក្សាប្រចាំឆ្នាំ | មិនគិតកម្រៃ | មិនគិតកម្រៃ | មិនគិតកម្រៃ |
ប្រាក់ពិន័យ ករណីផ្តាច់សេវាមុនកាលកំណត់ | ៥០០.០០០ រៀល | ១២៥ ដុល្លារ | ៥.០០០ បាត |
ប្រាក់ពិន័យ ករណីគ្មានប្រតិបត្តិការ៣ខែជាប់ៗគ្នា (គិតចាប់ពីខែទី៤ឡើងទៅ រហូតដល់ចប់កិច្ចសន្យា) | ២០.០០០ រៀល/ខែ | ៥ ដុល្លារ/ខែ | ២០០ បាត/ខែ |
អត្ថប្រយោជន៍
· បង្កើនការពេញចិត្តរបស់អតិថិជនខ្លួនបន្ថែមទៀត តាមរយៈការពង្រីកមធ្យោបាយបង់ប្រាក់កាន់តែទូលាយ
· ទទួលបានសុក្រិតភាព និងតម្លាភាពក្នុងការបង់ប្រាក់របស់អតិថិជន
· កាត់បន្ថយចំណាយប្រតិបត្តិការរបស់ក្រុមហ៊ុន ឬ ស្ថាប័ន
· សេវាកម្មលឿនរហ័ស និងសន្សំបានពេលវេលាច្រើនទៅលើការប្រមូលសាច់ប្រាក់
· សុវត្ថិភាព និងហានិភ័យទាន ទៅលើការប្រមូលសាច់ប្រាក់
ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ និងកម្រៃសេវាខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។