ប័ណ្ណហត្ថាវីសា ផ្ដល់ជូននូវអត្ថប្រយោជន៍សម្បូរបែប បច្ចេកវិទ្យាទាន់សម័យ និងសុវត្ថិភាព ដែលអនុញ្ញាតឳ្យអតិថិជនដកប្រាក់ ត្រួតពិនិត្យសាច់ប្រាក់ ទិញទំនិញ សេវាកម្មផ្សេងៗបានទាំងក្នុងប្រទេស និងទូទាំងពិភពលោកប្រកបដោយភាពងាយស្រួល។ លោកអ្នកអាចកំណត់ដែនកំណត់នៃប្រតិបត្តិការដកប្រាក់ និងទិញទំនិញ ក៏ដូចជាការភ្ជាប់គណនីច្រើនទៅកាន់ប័ណ្ណឥណពន្ធ Visa តែមួយ។
| ល.រ | ប័ណ្ណហត្ថាវីសា និម្មិត | កម្រៃសេវា និងប្រតិបត្តិការ | |
|---|---|---|---|
| ០១ | ការចេញប័ណ្ណថ្មី | ឥតគិតថ្លៃ | |
| ០២ | ថ្លៃសេវាប្រចាំឆ្នាំ - ប័ណ្ណលើកដំបូង | ឥតគិតថ្លៃ | |
| ០៣ | ថ្លៃសេវាប្រចាំឆ្នាំ - ប័ណ្ណបន្ថែម | ឥតគិតថ្លៃ | |
| ០៤ | សុពលភាពប្រើប្រាស់ | ១ ឆ្នាំ | |
| ០៥ | ចំនួនស្នើសុំប័ណ្ណ | ១០ ប័ណ្ណ | |
| ០៦ | ដែនកំណត់នៃការទិញទំនិញ | ចំនួនក្នុងមួយថ្ងៃ | ៥.០០០ ដុល្លារអាមេរិក |
| ចំនួនប្រតិបត្តិការក្នុងមួយថ្ងៃ | ១០ ដង |
||
| ០៧ | ការសងត្រលប់ ជារូបិយប័ណ្ណណាមួយ ក្រៅពីដុល្លារអាមេរិក (លើកលែងប្រាក់រៀល) | ២% (សម្រាប់សេវាបំលែងរូបិយប័ណ្ណ) | |
ចំណាំ៖ ប័ណ្ណវីសាហត្ថា ក៏អាចធ្វើប្រតិបត្តិការមួយចំនួនដូចជា ដាក់ប្រាក់ ផ្ទេរប្រាក់ បង់វិក្កយបត្រ ទិញកាតទូរស័ព្ទ និងសេវាមិនមែនហិរញ្ញវត្ថុផ្សេងៗ តាមរយៈម៉ាស៊ីនអេធីអឹមរបស់ធនាគារ ហត្ថា ម.ក ផងដែរ។