លិខិតធានា

លិខិតធានា គឺជាការធានាដែលមិនអាចកែប្រែបានរបស់ធនាគារចេញប័ណ្ណ (អ្នកធានា) ដើម្បីធ្វើការទូទាត់ជូនអ្នកទទួលការធានា (អ្នកទទួលផល) ប្រសិនបើកាតព្វកិច្ចជាក់លាក់របស់អ្នកស្នើសុំមិនត្រូវបានបំពេញឬបំពេញបានដោយផ្នែក។

លិខិតធានាមានច្រើនប្រភេទ ដូចជា លិខិតធានាការដេញថ្លៃ លិខិតធានាការទូទាត់ លិខិតធានាការអនុវត្តកិច្ចសន្យា លិខិតធានាការឃាត់ទុកសាច់ប្រាក់ លិខិតធានាបុរេប្រទាន។

លក្ខណៈផលិតផល
លិខិតធានា
រូបិយប័ណ ប្រាករៀល និង ប្រាក់ដុល្លាអាមេរិក
សុពលភាព រហូតដល់ ៣៦ខែ
ទ្រព្យធានា
តម្កល់ប្រាក់/ប្រាក់បញ្ញើមានកាលកំណត់
តម្កល់អចលនទ្រព្យ (កម្រិតឥណទាន)
ទំហំទឹកប្រាក់ប្រតិបត្តិការ មិនកំណត់
កម្រៃសេវាចេញផ្សាយ
តម្កល់ប្រាក់/ប្រាក់បញ្ញើមានកាលកំណត់ ១% ក្នុងមួយឆ្នាំ
តម្កល់អចលនទ្រព្យ (កម្រិតឥណទាន) ១,៥% ក្នុងមួយឆ្នាំ (អប្បបរមា ៣០ ដុល្លារអាមេរិក)
កម្រៃសេវាកែប្រែព័ត៌មាន
កែប្រែពាក្យពេចន៍ ៣០ ដុល្លារអាមេរិក
តម្លើងទំហំទឹកប្រាក់ ឬ រយៈពេល៖ គិតតាមកម្រៃសេវាចេញផ្សាយ
កម្រៃសេវាធ្វើមោឃភាពប្រតិបត្តិការ ៣០ ដុល្លារអាមេរិក
កម្រៃសេវាប្រតិបត្តិការទូទាត់ ០,១% លើទឹកប្រាក់ដែលស្នើសុំទូទាត់ (អប្បបរមា ១០០ ដុល្លារអាមេរិក)
កម្រៃសេវាបញ្ជូន ៥0 ដុល្លារអាមេរិក
កម្រៃសេវាធានាលើការដឹកជញ្ជូន ៥0 ដុល្លារអាមេរិក
អត្ថប្រយោជន៍
  • ផ្ដល់នូវទំនុកចិត្តទាំងអ្នកទិញ និងអ្នកផ្គត់ផ្គង់
  • ផ្ដល់ភាពងាយស្រួលដល់អ្នកទិញ និងអ្នកផ្គត់ផ្គង់ ជាពិសេសអ្នកទើបសហការគ្នាថ្មីៗ
  • កាត់បន្ថយហានិភ័យ ការខាតបង់ប្រាក់ ការបាត់បង់ទំនិញ និងការបោកប្រាស់ផ្សេងៗ
  • រីករាយជាមួយការប្រកួតប្រជែងជាសកល
  • ទាញយក និងបំពេញទម្រង់ស្នើសុំដ៏ងាយមួយនេះ ដើម្បីចាប់ផ្ដើម

ចំណាំ: ធនាគារ ហត្ថា សូមរក្សាក្នុងការកែប្រែលក្ខខណ្ឌនិងអត្រ្តាការប្រាក់ ខាងលើ ដោយពុំបាច់ជូនដំណឹងមុន។