ឥណទានអាជីវកម្ម

ឥណទានអាជីវកម្ម គឺជាប្រភេទផលិតផលឥណទានសម្រាប់អតិថិជនជាលក្ខណៈបុគ្គល ដែលមានគោលបំណងប្រើប្រាស់ឥណទានច្បាស់លាស់ក្នុងការបង្កើតអាជីវកម្មថ្មី ក៏ដូចជាពង្រីកអាជីវកម្មដែលមានស្រាប់ រួមទាំងការវិនិយោគលើវិស័យអចលនទ្រព្យ។ អតិថិជននឹងទទួលបាននូវលក្ខខណ្ឌឥណទាន ដែលមានភាពបត់បែនស្របតាមតម្រូវការនិងលក្ខខណ្ឌរបស់អតិថិជន រួមជាមួយវិធីបង់ត្រឡប់ងាយស្រួល និងអត្រាការប្រាក់សមរម្យក្នុងភាពប្រកួតប្រជែង។

 

លក្ខណៈផលិតផល

·         ប្រភេទរូបិយប័ណ្ណ៖               ប្រាក់រៀល និង ប្រាក់ដុល្លារអាមេរិក

·         រយៈពេល៖                          រហូតដល់ ៨៤ខែ

·         ទំហំឥណទាន៖                    រហូតដល់ ២០០.០០០ ដុល្លារអាមេរិក ឬ សមមូលនឹងរូបិយប័ណ្ណផ្សេង

·         អត្រាការប្រាក់៖                    ត្រឹមតែ ១% ប៉ុណ្ណោះ

·         របៀបបង់សង៖                    ការសងត្រប់មានភាពបត់បែន

 

អត្ថប្រយោជន៍

·         អត្រាការប្រាក់មានភាពប្រកួតប្រជែង

·         ការសងត្រឡប់មានភាពបត់បែនទៅតាមលំសាច់ប្រាក់អតិថិជន

·         ផ្តល់រយៈពេលប្រើប្រាស់កម្ចីវែងទៅតាមតម្រូវការអាជីវកម្ម

·         មានភាពងាយស្រួលក្នុងការទទួលបានឥណទានតាមរយៈបណ្តាញសាខាទូទាំងប្រទេស

·         មានជម្រើសច្រើនក្នុងការសងត្រលប់ដូចជាភ្នាក់ងារវីង ទ្រូម៉ាន់នី Hattha Mobile និងបណ្តាញសាខាទូទាំងប្រទេស


ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនិងអត្រាការប្រាក់ខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។