ធនាគារ ហត្ថា សូមជម្រាបជូនអតិថិជនទាំងអស់ឱ្យបានជ្រាបថា យើងខ្ញុំនឹងធ្វើតំហែទាំប្រព័ន្ធប្រតិបត្តិការធនាគារ នាថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីយប់ រហូតដល់ម៉ោង ០៣:០០នាទីព្រឹក ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុកាន់តែល្អប្រសើរសម្រាប់អតិថិជន។
ធនាគារ ហត្ថា សូមជម្រាបជូនអតិថិជនទាំងអស់ឱ្យបានជ្រាបថា យើងខ្ញុំនឹងធ្វើតំហែទាំប្រព័ន្ធប្រតិបត្តិការធនាគារ នាថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីយប់ រហូតដល់ម៉ោង ០៣:០០នាទីព្រឹក ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុកាន់តែល្អប្រសើរសម្រាប់អតិថិជន។
ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦៖ ធនាគារ ហត្ថា និងក្រុមហ៊ុន ព្រូដិនសល បានប្រកាសជាផ្លូវការពីកិច្ចសហការដៃគូអាជីវកម្ម ប៊េងកាសួរេន ដើម្បីឱ្យអតិថិជនអាចទទួលយកដំណោះស្រាយការពារអាយុជីវិត និងសុខភាពរបស់ ព្រូដិនសលកម្ពុជា ដោយងាយស្រួល និងមានសុវត្ថិភាពខ្ពស់ នៅតាមគ្រប់បណ្តាញសាខារបស់ ធនាគារ ហត្ថា។ ពិធីសម្ពោធជាផ្លូវការនេះ បានការអញ្ជើញចូលរួមជាកិត្តិយសក្រោមគណៈអធិបតីភាពរបស់ លោក ពន្លឺ តុលា អគ្គនាយកនៃ ព្រូដិនសល កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា និងលោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នទាំងពីរផងដែរ។
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦៖ លោក Wee Mun Seng អនុប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា និងក្រុមការងារបាននាំយកកុំព្យូទ័រចំនួន១០០គ្រឿង បរិច្ចាគជូនដល់ វិទ្យាល័យចំនួន០៥ នៅខេត្តមណ្ឌលគីរី និងខេត្តក្រចេះ។ ក្រៅពីគណៈគ្រប់គ្រង និងបុគ្គលិកធនាគារ ហត្ថា កម្មវិធីនេះមានការអញ្ជើញចូលរួមពី អាជ្ញាធរ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។
ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦៖ ធនាគារ ហត្ថា ម.ក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការអភិវឌ្ឍសហគមន៍ និងវិស័យអប់រំ តាមរយៈការបរិច្ចាគថវិកាទៅកាន់អង្គការរក្សាកុមារ ដើម្បីគាំទ្រដល់សុខុមាលភាពកុមារនៅកម្ពុជា។ ពិធីប្រកាសនៃការប្រគល់ថវិកានេះ មានការចូលរួមពីលោក មិន សុផា ប្រធាននាយកប្រតិបត្តិធនាគារ ហត្ថា និងលោកស្រី សុខ វណ្ណសិកា ប្រធានអង្គការរក្សាកុមារ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់គុណភាពជីវិត និងអនាគតរបស់កុមារកម្ពុជា។
ភ្នំពេញ, ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦៖ ធនាគារ ហត្ថា បានប្រកាសដោយមោទនភាពនូវការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស (AIRPLUS Clinic)។
ភ្នំពេញ, ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦៖ ធនាគារ ហត្ថា មានមោទនភាពដែលបានចូលរួមឧបត្ថម និងចែករំលែកបទពិសោធន៍ ក្នុងកម្មវិធី “ទិវាសុវត្ថិភាពឌីជីថល ២០២៦” ដែលរៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា នៅសណ្ឋាគារ សុខា ភ្នំពេញ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
ភ្នំពេញ ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៦៖ ធនាគារ ហត្ថា និង ក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព បានប្រកាសជាផ្លូវការពីការសម្ពោធមុខងារទិញធានារ៉ាប់រងយាន្តយន្តតាមបែបឌីជីថល ដែល ជាដំណោះស្រាយធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត បច្ចុប្បន្ននេះអតិថិជនអាចទិញធានារ៉ាប់រងបានដោយផ្ទាល់តាមរយៈកម្មវិធីហត្ថាម៉ូបាល (Hattha Mobile App)។
ធនាគារ ហត្ថា មានកិតិ្តយសយ៉ាងខ្ពស់ដែលបានទទួលលិខិតសរសើរពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងកោតសរសើរធនាគារ ហត្ថា ថាជាសហគ្រាសបង់ពន្ធច្រើនជាងគេមួយក្នុងចំណោមធនាគារផ្សេងទៀតនៅកម្ពុជា និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងឆ្នាំ 2025 ។
ភ្នំពេញថ្ងៃទី៣០ ខែមីនា ២០២៦៖ ធនាគារ ហត្ថា ជាធនាគារពាណិជ្ជធំមួយដែលទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន និងវិនិយោគិន បានធ្វើប្រតិបត្តិការប្រកបដោយស្ថិរភាព និងភាពរឹងមាំនៅក្នុងវិស័យធនាគារ កម្ពុជាជាង ៣០ឆ្នាំមកហើយនោះ បានប្រកាសបើកសម្ភោធជាផ្លូវការ សាខាព្រះនរោត្តម ដែលស្ថិតនៅចំកណ្តាល រាជធានីភ្នំពេញដែលជាបណ្តុំសេដ្ឋកិច្ចប្រទេសកម្ពុជា និងបានដាក់ឲ្យដំណើរការសាខាដែលបានរចនាថ្មីបែបទំនើបចំនួន ០៨ ផ្សេងទៀតក្នុងពេលតែមួយ។