សេវាម៉ាស៊ីនឈ្លាសវៃ

មធ្យោបាយដ៏ងាយស្រួលក្នុងការធ្វើប្រតិបត្តិការធនាគារប្រកបដោយសុវត្ថិភាពខ្ពស់ នឹងជួយសន្សំសំចៃពេលវេលាលោកអ្នក ធនាគារ ហត្ថា សូមណែនាំអតិថិជនពីម៉ាស៊ីនឈ្លាសវៃដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយភាពច្នៃប្រឌិត និងមានភាពទាន់សម័យ។ ម៉ាស៊ីនឈ្លាសវៃ ឬ Smart Teller Machine (STM)  អនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការធនាគារបានគ្រប់ពេលវេលា នៅគ្រប់ធនាគារឈ្លាសវៃ (Smart Baking) 24/7 ដែលផ្តល់ជូននូវមុខងារជាច្រើនដូចជា ការបើកគណនីដោយខ្លួនឯង (គណនីសន្សំធម្មតា គណនីពិសេស គណនីបញ្ញើតាមកាលកំណត់) មុខងារសាច់ប្រាក់ (ការដកប្រាក់ តាមកាត​ និងដកប្រាក់តាម QR, ការដាក់ប្រាក់តាមកាត និងការដាក់ប្រាក់តាម QR) មុខងារផ្ទេរប្រាក់ (ការផ្ទេរប្រាក់ក្នងរង្វង់ហត្ថា និងផ្ទេរទៅបាគង) និងសេវាកម្មប័ណ្ណ (ការស្នើសុំប័ណ្ណអេធីអឹមភ្លាមៗ ការដាក់ឱ្យដំណើរការប័ណ្ណ និងការបង្ខាំងប័ណ្ណ) ការគ្រប់គ្រងគណនី (ការត្រួតពិនិត្យសមតុល្យទឹកប្រាក់ របាយការណ៍គណនី និងលិខិតអះអាង ដោយអាចស្នើរសុំបោះពុម្ព ​ឬអេឡិចត្រូនិក) និងសេវាកម្មជាច្រើនទៀត។ 

លក្ខណៈផលិតផល

·         បើកគណនីឯកត្ត​ជនដោយខ្លួនឯង

·         មុខងារសាច់ប្រាក់ (ដក​/ដាក់ប្រាក់)

·         មុខងារការផ្ទេរប្រាក់

·         សេវាកម្មប័ណ្ណ

·         ការគ្រប់គ្រងគណនីផ្សេងៗ


អត្ថប្រយោជន៍

·         ប្រើប្រាស់សេវាធនាគារដោយខ្លួនឯងប្រកបដោយសុវត្ថិភាព

·         គ្រប់ពេលវេលា ប្រើប្រាស់សេវាធនាគារជាមួយ ធនាគារ ហត្ថា 24/7

·         លឿនរហ័ស ទាន់ចិត្ត ចំណេញពេលវេលា និងមិនចាំបាច់ឈរតម្រង់ជួររង់ចាំ

·         មុខងារយ៉ាងសម្បូរបែប ដើម្បីគ្រប់គ្រងសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព

 

ចំណាំ៖  អតិថិជនក៏អាចធ្វើប្រតិបត្តិការមួយចំនួនដូចជា ផ្ទេរប្រាក់ បង់វិក្កយបត្រ ទិញកាតទូរសព្ទ និងសេវាមិនមែនហិរញ្ញវត្ថុផ្សេងៗ តាមម៉ាស៊ីនអេសធីអឹមរបស់ ធនាគារ ហត្ថា ផងដែរ។