គណនីសន្សំសំចៃ

ប្រភេទគណនីសន្សំសំចៃ ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងសន្សំប្រាក់ ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងសេវាកម្មពាក់ព័ន្ធផ្សេងទៀត ដូចជា សេវាអេធីអឹម និងសេវាហត្ថាម៉ូប៊ែល ជាដើម។ គណនីសន្សំសំចៃក៏នឹងតម្រូវឱ្យអតិថិជនត្រូវបើកផងដែរ សម្រាប់ធ្វើការភ្ជាប់ជាមួយនឹងផលិតផលផ្សេងទៀត ដូចជា ឥណទាន និងផលិតផលប្រាក់បញ្ញើមានកាលកំណត់ក្នុងគោលបំណងសម្រាប់ទូទាត់។

 

លក្ខណៈផលិតផល


ប្រភេទអតិថិជន

អត្រាការប្រាក់ប្រចាំឆ្នាំ

ប្រាក់រៀល

ប្រាក់ដុល្លារអាមេរិក

រូបវន្តបុគ្គល

២,០០%

១,៧៥%

នីតិបុគ្គល

១,៥០%

១,២៥%

បើកគណនីសន្សំសំចៃ តាមរយៈកម្មវិធីហត្ថាម៉ូប៊ែល
៣,០០%
២,៧៥%
ស្ថាប័នហិរញ្ញវត្ថុ/ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ
១,៥០%
១,២៥%
អាជីវករប្រើ KHQR (Merchant Account) សម្រាប់រូបវន្តបុគ្គល និងនីតិបុគ្គល(មិនមែនស្ថាប័នហិរញ្ញវត្ថុ)


១០០ ដុល្លារ
២,០០%
១,៧៥%
១០០ ដុល្លារ - ៥.០០០ ដុល្លារ
៣,៥០%
៣,០០%
៥.០០០ ដុល្លារ
៤,៥០%
៤,០០%

 

អត្ថប្រយោជន៍

·         ផ្ដល់ជូនភាពបត់បែនក្នុងការសន្សំប្រាក់ និងប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃនៅក្នុងគណនីតែមួយ

·         ទទួលបានការប្រាក់ខ្ពស់ ដែលទូទាត់ចូលគណនីលោកអ្នកជារៀងរាល់ខែ

·         មិនតម្រូវឱ្យមានសមតុល្យបើកគណនីដំបូងឡើយ

·         ទទួលបានអត្ថប្រយោជន៍ពីមុខងារ និងសេវាកម្មយ៉ាងសម្បូរបែបរបស់ Hattha Mobile

·         ធ្វើប្រតិបត្តិការធនាគារប្រកបដោយភាពងាយស្រួល តាមរយៈបណ្តាញអេធីអឹម និងសាខាដ៏ទូលំទូលាយ


ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនិងអត្រាការប្រាក់ខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។