កម្មវិធី Hattha Mobile

ធនាគារ ហត្ថា ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចុងក្រោយបំផុតក្នុងការរចនាកម្មវិធីធនាគារចល័ត ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការសាច់ប្រាក់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈទូរសព្ទស្មាតហ្វូនរបស់ពួកគេ។​ កម្មវិធី​ Hattha Mobile នាំមកនូវបទពិសោធនៃការប្រើប្រាស់ដ៏ងាយស្រួលដែលអនុញ្ញាតឱ្យអតិថិជនកំណត់មុខងារកម្មវិធីតាមតម្រូវការផ្ទាល់ខ្លួន ហើយថែមទាំងផ្ដល់ជូនមុខងារយ៉ាងសម្បូរបែបសម្រាប់ការគ្រប់គ្រងសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពកម្រិតខ្ពស់ ដែលនាំមកនូវសុវត្ថិភាពផ្លូវចិត្ត និងភាពរីករាយក្នុងការប្រើប្រាស់មុខងារទាំងអស់នោះដោយឥតគិតថ្លៃ។

តាមរយៈកម្មវិធី Hattha Mobile អតិថិជនអាចប្រើប្រាស់សេវាធនាគារសំខាន់ៗ ដូចជា ត្រួតពិនិត្យសមតុល្យគណនី ទាញយកនិងព្រីនរបាយការណ៍គណនី ផ្ទេរប្រាក់ (ទៅកាន់គណនីធនាគារ ហត្ថា​ ដូចគ្នា ឬ ធនាគារដទៃ)​ ផ្ទេរប្រាក់ទៅកាន់ម៉ាស៊ីនអេធីអឹម បញ្ចូលលុយទូរសព្ទ បង់វិក្កយបត្រ ទូទាត់ចំណាយតាម KHQR មុខងារ KHQR ID និងមុខងារសំខាន់ៗជាច្រើនទៀត។

ហេតុអ្វីគួរប្រើប្រាស់ Hattha Mobile?

·         មិនគិតកម្រៃសេវាសម្រាប់ការចុះឈ្មោះប្រើប្រាស់

·         ប្រតិបត្តិការសេវាធនាគារ ២៤ម៉ោង/៧ថ្ងៃ ជាមួយនឹងសុវត្ថិភាពខ្ពស់

·         ការរចនាផ្ទាំងបង្ហាញ និងបទពិសោធប្រើប្រាស់ងាយស្រួលសម្រាប់អតិថិជន

·         ប្រតិបត្តិការផ្ទេរប្រាក់យ៉ាងរលូន មិនថាការផ្ទេរប្រាក់រវាងគណនី ធនាគារ ហត្ថា ដូចគ្នា គណនីធនាគារក្នុងស្រុក ឬការផ្ទេរប្រាក់ទៅក្រៅប្រទេសឡើយ

·         ទូទាត់ចំណាយប្រចាំថ្ងៃតាមឌីជីថល ជាមួយនឹងមុខងារស្កេន KHQR នៅតាមទីតាំងរាប់សែនកន្លែងទូទាំងប្រទេស

·         ទទួលសាច់ប្រាក់យ៉ាងងាយស្រួលដោយគ្រាន់តែបង្ហាញ KHQR ID ផ្ទាល់ខ្លួនរបស់អ្នក

·         គ្រប់គ្រងសាច់ប្រាក់ និងមើលរបាយការណ៍គណនី​ មិនថានៅទីណា

·         ផ្ញើប្រាក់ទៅកាន់នរណាម្នាក់​ ទោះបីអ្នកទទួលមិនមានគណនីធនាគារ

·         គ្រប់គ្រងកាតរបស់អ្នកដោយសុវត្ថិភាពជាមួយមុខងារសំខាន់ៗ ដូចជា មុខងារប្លុកកាត មុខងារបើកកាតឱ្យប្រើឡើងវិញ និងការកំណត់ផ្សេងសម្រាប់លេខកូដ PIN ជាដើម

·         ប្រើប្រាស់មុខងារ Touch ID Face ID ដើម្បីចូលកម្មវិធី

·         ការកំណត់មុខងារផ្អែកលើតម្រូវការផ្ទាល់ខ្លួនជាច្រើនទៀត


         សេវាផ្ទេរប្រាក់

·         ផ្ទេរប្រាក់ ទៅកាន់គណនីផ្ទាល់ខ្លួន

·         ផ្ទេរប្រាក់ ទៅកាន់គណនី ធនាគារ ហត្ថា ដទៃទៀត (គណនីមួយ ឬច្រើនក្នុងពេលតែមួយ)

·         ផ្ទេរប្រាក់ ទៅកាន់គណនីបាគង

·         ផ្ទេរប្រាក់ ទៅកាន់គណនីធនាគារក្នុងស្រុកតាមរយៈប្រព័ន្ធបាគង

·        ផ្ទេរប្រាក់ ទៅកាន់ធនាគារក្នុងស្រុក​ តាមរយៈប្រព័ន្ធទូទាត់រហ័ស

·        ផ្ទេរប្រាក់ ទៅកាន់ទូរសព្ទ (ផ្ទេរប្រាក់ទៅកាន់ម៉ាស៊ីនអេធីអឹម)

·        ផ្ទេរប្រាក់​ ទៅកាន់គណនី PiPay

·        ផ្ទេរប្រាក់ ទៅក្រៅប្រទេស


         សេវាទូទាត់វិក្កយបត្រ

·         ទូទាត់វិក្កយបត្រ ទៅកាន់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

·         ទូទាត់វិក្កយបត្រ ទៅកាន់ រដ្ឋាករទឹកស្វយ័តក្រុងសៀមរាប

·         ទូទាត់វិក្កយបត្រ ទៅកាន់ EDC (តាមប្រព័ន្ធអនឡាញ)

·         ទូទាត់វិក្កយបត្រ ទៅកាន់ EDC សម្រាប់ការតចរន្ដថ្មី ឬបង្កើនកម្លាំងអគ្គិសនី

·         ទូទាត់វិក្កយបត្រ សម្រាប់សេវាប្រមូលសំរាម និងកាកសំណល់រឹង

·         ទូទាត់វិក្កយបត្រ Bill24 (ធានារ៉ាប់រង អចលនទ្រព្យ អចលនវត្ថុ...)


         បញ្ចូលលុយទូរសព្ទ

·         បញ្ចូលលុយ ដោយប្រើ PIN

·        បញ្ចូលលុយ ដោយមិនប្រើ PIN


         ទូទាត់ប្រាក់ដោយស្កេន QR

·         ស្កេន KHQR ដើម្បីផ្ទេរប្រាក់ទៅកាន់ធនាគារ ដែលជាសមាជិករបស់ប្រព័ន្ធបាគង

·         ស្កេនទូទាត់ប្រាក់តាមរយៈ Thai Standard QR

·         បង្ហាញ KHQR ផ្ទាល់ខ្លួន ក្នុងការទទួលសាច់ប្រាក់ពីអ្នកប្រើប្រាស់កម្មវិធីធនាគារផ្សេងទៀត ដែលជាសមាជិករបស់ប្រព័ន្ធបាគង


ចាប់ផ្តើមដោយអ​នុវត្តតាមជំហានងាយៗខាងក្រោម

·         បើកគណនីសន្សំជាមួយ ធនាគារ ហត្ថា ហើយភ្ជាប់គណនីនោះជាមួយលេខទូរសព្ទរបស់អ្នក

·         ទាញយក Hattha Mobile តាម App Store Play Store

·         បើក Hattha Mobile រួចអនុវត្តតាមជំហានងាយៗដើម្បីចុះឈ្មោះ

·         ការចុះឈ្មោះរបស់អ្នករួចរាល់ត្រឹមតែប៉ុន្មាននាទី


ទាយយកឥឡូវនេះ

App Store: apple.co/3VHtkfd
Play Store: bit.ly/3Y4kx8T

User Guide: https://www.hatthabank.com/uploads/files/UserGuide_MBDBD_V3.2_KH.pdf

E-Book: bit.ly/43KZR8J

ចំណាំ៖  ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។