វេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសាកល ឆ្នាំ ២០២២

យើងខ្ញុំមានមោទនភាពជាខ្លាំង​ក្នុងការប្រកាសថា​ ធនាគារ​ ហត្ថា ម.ក បានទទួលពានរង្វាន់កិត្តិយសពីព្រឹត្តិការណ៍ ពានរង្វាន់ហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសាកល ឆ្នាំ​ ២០២២ ឬ ហៅកាត់ថា Global SME Finance Awards 2022


អានបន្ថែមទៀត...

បុគ្គលិកធនាគារ ហត្ថា សាខាជុំវិញខេត្តសៀមរាប ស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ “បរិច្ចាគឈាម សង្រ្គោះជីវិត ពិតជួយសង្គមជាតិ”

សៀមរាប  ថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២៖ បុគ្គលិករបស់ ធនាគារ ហត្ថា ប្រមាណជាង១៣៨នាក់​ មកពី​ សាខានានាជុំវិញខេត្តសៀមរាប ​បានស្ម័គ្រចិត្តចូលរួម​បរិច្ចាគឈាម ក្រោមប្រធានបទ បរិច្ចាគឈាម សង្រ្គោះជីវិត ពិតជួយសង្គមជាតិ កម្មវិធីនេះបានប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមខេត្តសៀមរាប 


អានបន្ថែមទៀត...

ធនាគារ ហត្ថា បានឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងការរៀបចំកម្មវិធី ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ

សៀមរាប  ថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២៖ ធនាគារ ហត្ថា​ បានឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យ​កុមារអង្គរ ក្នុងការរៀបចំកម្មវិធី ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ។​ 


អានបន្ថែមទៀត...

ធនាគារ ហត្ថា រក្សាបានចំណាត់ថ្នាក់កម្រិត BBB+ សម្រាប់ រយៈពេល ៤ ឆ្នាំជាប់គ្នា ជាស្ថាប័នដែលមានទស្សនវិស័យច្បាស់លាស់ និងប្រកបដោយស្ថិរភាព ព្រមទាំងសម្រេចបាននូវចំណាត់ថ្នាក់ A-/Stable ផ្នែកប្រមូលព័ត៌មានឥណទាន ពីក្រុមហ៊ុន TRIS Rating

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ធនាគារ ហត្ថា គឺជាធនាគារពាណិជ្ជដែលមានបណ្តាញធំជាងគេលំដាប់ទី២ ផ្អែកទៅលើសាខាប្រតិបត្តិការ​ក្នុង ព្រះរាជាណាចក្រកម្ពុជា រក្សាបានចំណាត់ថ្នាក់កម្រិត “BBB+” សម្រាប់ Company Rating និង កម្រិត “a-“ 


អានបន្ថែមទៀត...

ដាក់ភ្លាម! ឈ្នះភ្លាម! មិនបាច់ផ្សងសំណាងជាមួយគណនីប្រាក់បញ្ញើសន្សំមានកាលកំណត់របស់ ធនាគារ ហត្ថា

រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ធនាគារ ហត្ថា បាននឹងកំពុងផ្តល់ជូននូវកម្មវិធីពិសេស “ដាក់ភ្លាម ឈ្នះភ្លាម”​ សម្រាប់អតិថិជនទាំងអស់ ដែលបើកគណនីប្រាក់បញ្ញើសន្សំមានកាលកំណត់ជាប្រាក់រៀល។ កម្មវិធីនេះផ្តល់ជូនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឬ រហូតរង្វាន់អស់ពីស្តុក


អានបន្ថែមទៀត...

សេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារ ហត្ថា ម.ក និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” តាមប្រព័ន្ធអ៊ីនធឺណិត ក្នុងគោលបំណងចូលរួមសកម្មភាព ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា OCR និង e-KYC តាមរយៈការប្រើប្រាស់កម្មវិធី CamDigiKey

 នាព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក.. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ធនាគារ ហត្ថា ម.ក និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា តាមប្រព័ន្ធអ៊ីនធឺណិត​ក្នុងគោលបំណងចូលរួមសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ​OCR (Optical Character Recognition 


អានបន្ថែមទៀត...

កាន់តែងាយស្រួល និងកាន់តែរហ័សជាមួយសេវាផ្ទេរប្រាក់ទៅកាន់ប្រទេសថៃតាមរយៈ Hattha Mobile

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២៖ ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជ មានបណ្តាញធំជាងគេលំដាប់ទី២ ក្នុងប្រទេសកម្ពុជា​ បានសហការជាមួយធនាគារ ក្រុងស្រ៊ី (Bank of Ayudhya PLC)  ប្រទេសថៃ ដើម្បីបន្ថែមនូវមុខងារថ្មីមួយទៀតគឺ សេវាផ្ទេរប្រាក់ភ្លាមៗទៅកាន់ប្រទេសថៃតាមរយៈកម្មវិធី Hattha Mobile ដោយរួមបញ្ចូលប្រព័ន្ធទូរទាត់ភ្លាមៗ Application Program Interface (API)   រវាងធនាគារទាំងពីរ។ 


អានបន្ថែមទៀត...

បរិច្ចាគឥលូវនេះ! ដើម្បីកុមារកម្ពុជា! តាមរយៈធនាគារ ហត្ថា

រាជធានីភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២៖ ដើម្បីគាំទ្រដល់កុមារកម្ពុជា ទទួលបានការសម្រាកព្យាបាលជំងឺ និងសេវាថែទាំសុខភាពប្រកបដោយភាពកក់ក្តៅ ធនាគារ ហត្ថា និងមន្ទីរពេទ្យកុមារអង្គរ បាននឹងកំពុងសហការបង្កើតកម្មវិធីសប្បុរសធម៌មួយ ដែលមានឈ្មោះថា បរិច្ចាគឥលូវនេះ! ដើម្បីកុមារកម្ពុជា ។ ក្នុងនោះផងដែរ គណនីសប្បុរសធម៌ត្រូវបានបង្កើតសម្រាប់្យសប្បុរសជន​ទាំង​អស់ ងាយស្រួលធ្វើការ​បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គតាមរយៈ Hattha Mobile App​  ប្រព័ន្ធបាគង ឬ ​នៅតាម​បញ្ជរបេឡាសាខា របស់ ធនាគារ ហត្ថា គ្រប់ខេត្ត-ក្រុងដោយ​ឥតគិតថ្លៃ។  


អានបន្ថែមទៀត...

ធនាគារ ហត្ថា និងធនាគារ ក្រុងស្រ៊ី ចាប់ដៃគ្នាផ្តល់សេវាផ្ទេរប្រាក់ភ្លាមៗរវាងប្រទេសកម្ពុជា និងថៃ ដើម្បីពង្រីកវិសាលភាពអាជីវកម្មនៃសេវាផ្ទេរប្រាក់ឆ្លងប្រទេសក្នុងតំបន់អាស៊ីឱ្យកាន់តែទូលំទូលាយ

បាងកក ថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០២១៖  ធនាគារ ហត្ថា​ដែល​ជាធនាគារ​ពាណិជ្ជ​ធំ​លំដាប់​ទី៥ នៅ​ក្នុង​ប្រទេសកម្ពុជា​ដោយ​ផ្អែកលើផលប័ត្រ​ឥណទាន បាន​ចាប់​ដៃ​សហការ​ជាមួយ​ធនាគារក្រុងស្រ៊ី (Bank of Ayudhya PCL) ដើម្បី​ពង្រឹងវិសាលភាព​​សេវា​ផ្ទេរប្រាក់​ឆ្លង​ប្រទេស​រវាង​ប្រទេសកម្ពុជា និង​ប្រទេសថៃ​ឱ្យ​កាន់​តែងាយស្រួល និង​មាន​ប្រសិទ្ធភាពខ្ពស់តាមរយៈ


អានបន្ថែមទៀត...

ធនាគារ ហត្ថា ទទួលបានជោគជ័យធំៗ ២ ទោះបីស្ថិតក្នុងពេលវេលាដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ ១៩

ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១៖ ទោះបីជាស្ថិតនៅក្នុងពេលវេលាដ៏សែនលំបាកនៃការីករាលដាលជំងឺកូវី១៩ ក៏ធនាគារ ហត្ថា ទទួលបានជោគជ័យធំៗ ០២ គឺទទួលបាននូវទំនុកចិត្តខ្ពស់ពីភាគទុននិកជាមួយការចាក់បញ្ចូលនូវដើមទុនចុះបញ្ជីបន្ថែមរហូតដល់ ២៥ លានដុល្លារអាមេរិក និងទទួលបានចំណាត់ថ្នាក់ BBB+/Stable រយៈពេល ០៣ឆ្នាំជាប់ៗគ្នា (ដែលការវាយតម្លៃតែលើធនាគារ ហត្ថា ទទួលបានចំណាត់ថ្នាក់ A-) ពី TRIS Rating ដែលជាស្ថាប័នអន្តរជាតិមកពីប្រទេសថៃ។


អានបន្ថែមទៀត...

ចែករំលែកតាមរយ៖:     

5 of 7