ក្នុងនាមជាស្ថាប័នមួយដែលតែងតែផ្តោតយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពអតិថិជន និងបុគ្គលិករបស់ខ្លួន ធនាគារ ហត្ថា បានធ្វើការអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមអនុសាសន៍របស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុត។ ការអនុវត្តវិធានការនេះគឺមិនមែនទើបតែចាប់ផ្តើមធ្វើនោះទេ ធនាគារ ហត្ថាបានអនុវត្តចាប់តាំងពីមានការរកឃើញវត្តមានជំងឺកូវីដ១៩ ដំបូងនៅក្នុងប្រទេសកម្ពុជាមកម្ល៉េះ។
March 10, 2021: Now, all customers of Hattha Bank Plc. can pay for goods and services at their favorite shopping places in Thailand with just a few clicks on mobile banking. Let's have a Khmer Riel account with Hattha Bank Plc. now! In Collaboration with Cambodian Commercial Bank (CCB) and Siam Commercial Bank (SCB)
ក្រោយពីទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ធនាគារ ហត្ថាបានពង្រីកនិងពង្រឹងសេវាកម្មរបស់ខ្លួនកាន់តែសំបូរបែបដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនខ្លួន។ នាដើមខែមីនា ឆ្នាំ២០២១នេះផងដែរ ធនាគារ ហត្ថាបានផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធី “បើកគណនីចរន្ត បានរង្វាន់មហាសាល” ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រធនាគារ ហត្ថា។
ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០៖ធនាគារ ហត្ថា បានចូលរួមបរិច្ចាគថវិកា ចំនួន២០០លានរៀល ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា។ ការចូលរួមបរិច្ចាគនេះ ធ្វើឡើងបន្ទាប់ពី សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ អំពីការត្រៀមថវិកាបម្រុងសម្រាប់ទិញវ៉ាក់សាំង ចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដែលអាចចាក់ជូនប្រជាពលរដ្ឋចំនួន ៥០ម៉ឺននាក់។
ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានប្រកាសពីគម្រោងទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងគោលបំណងទប់ស្កាត់ និងការពារប្រជាជនកម្ពុជាពីការឆ្លងជំងឺនេះ។ យុទ្ធសាស្រ្តរបស់ សម្តេច ដែលបានលើកឡើងពិតជាល្អឥតអ្វីប្រៀបបាន យើងខ្ញុំជាថ្នាក់គ្រប់គ្រង បុគ្គលិក ធនាគារ ហត្ថា និងប្រជាពលរដ្ឋកម្ពុជាសុំចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាមួយសម្តេចដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
សេចក្តីជូនដំណឹងស្តីពីការពន្យារពេលផ្សព្វផ្សាយរបាយការណ៍ប្រចាំត្រីមាសទី១ នៃឆ្នាំ២០២០ របស់ ហត្ថាកសិករ លីមីតធីត
សេចក្តីជូនដំណឹងស្តីពីការទូទាត់ការប្រាក់លើមូលបត្របំណុលជូនកម្មសិទ្ធិករកាន់កាប់មូលបត្របំណុលរបស់ ហត្ថាកសិករ លីមីតធីត
ភ្នំពេញ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០៖បន្ទាប់ពីបានធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់ដល់ប្រតិបត្តិការ និងការគ្រប់គ្រងហានិភ័យរបស់ ហត្ថាកសិករ លីមីតធីតរួចមក TRIS Rating ដែលជាស្ថាប័នអន្តរជាតិមកពីប្រទេសថៃឡង់ដ៏បានផ្តល់ចំណាត់ថ្នាក់កម្រិត “BBB+”។ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់កម្រិត “BBB+” រយៈពេល២ឆ្នាំជាប់ៗគ្នាពីស្ថាប័ន TRIS Rating។ នេះគឺជាសមិទ្ធផលដ៏ត្រចះត្រចង់បន្ថែមមួយទៀតដែលបង្ហាញឲ្យកាន់តែច្បាស់ថា ហត្ថាកសិករ លីមីតធីត គឺជាស្ថាប័នហិរញ្ញវត្ថុកំពុងតែមានប្រតិបត្តិការអាជីវកម្មប្រកបដោយស្ថិរភាព រឹងមាំ រីកចម្រើននៅលើទីផ្សារនាពេលបច្ចុប្បន្ន និងនាពេលអនាគតផងដែរ។
ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ត្រូវបានគេស្គាល់ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយក្នុងប្រទេសកម្ពុជា បានចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME Co-Financing Scheme) ក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់ឥណទាន ជាមួយការប្រាក់ទាបដើម្បីជំរុញការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។