ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ត្រូវបានគេស្គាល់ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយក្នុងប្រទេសកម្ពុជា បានចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME Co-Financing Scheme) ក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់ឥណទាន ជាមួយការប្រាក់ទាបដើម្បីជំរុញការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។
យើងខ្ញុំសូមជម្រាបជូនដំណឹងដល់វិនិយោគិន អតិថិជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ហត្ថាកសិករ លីមីតធីត បានបង្កើនដើមទុនចុះបញ្ជីពី ៧៥.០០០.០០០ (ចិតសិបប្រាំលាន) ដុល្លារអាមេរិក ទៅ ១១៥.០០០.០០០ (មួយរយដប់ប្រាំលាន) ដុល្លារអាមេរិក នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនទំនុកចិត្តពីអតិថិជន និងវិនិយោគិន នៅក្នុងទីផ្សារហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។
កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ៥០ លានដុល្លារអាមេរិកជាមួយ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់មូលនិធិគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមជនបទក្នុងប្រទេស។
ភ្នំពេញ, ថ្ងៃទី២០ មីនា ឆ្នាំ២០២០៖ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះតទៅ អតិថិជននឹងទទួលបាន ម៉ាស ០១ ប្រអប់ (មាន៥០សន្លឹក) ដោយឥតគិតថ្លៃដោយគ្រាន់តែបើកគណនីសន្សំជាមួយហត្ថាកសិករ ដែលការផ្តល់ជូននេះគឺរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ឬរហូតដល់ម៉ាសអស់ពីស្តុក។
ដើម្បីឲ្យ ហត្ថាកសិករ លីមីតធីត អនុវត្ត និងគោរពទៅតាមគោលនយោបាយស្តីពី ការមិនទទួលយកអំណោយ និងការកម្សាន្ត បានពេញលេញ គ្រឹះស្ថានយើងខ្ញុំ សូមធ្វើការស្នើសុំការចូលរួមពីសំណាក់អ្នកផ្គត់ផ្គង់ ដៃគូអាជីវកម្ម និងអតិថិជនទាំងអស់ មេត្តាយោគយល់ និងចូលរួមចំណែកក្នុងការប្រតិបត្តិតាមគោលនយោបាយ ក៏ដូចជាសេចក្តីជូនដំណឹងនេះ។
នាពេលថ្មីៗនេះ ករណីវិជ្ជមានវីរុសកូវីដ ១៩ ត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។ ហត្ថាកសិករ លីមីតធីត បានចាត់វិធានការការពារ និងទប់ស្កាត់យ៉ាងសកម្ម និងជាបន្ទាន់នូវការរីករាលដាលវីរុសកូវីដ ១៩ នេះ ចំពោះបុគ្គលិក ក្រុមគ្រួសាររបស់បុគ្គលិក និងអតិថិជនរបស់ ហត្ថាកសិករ លីមីតធីត ទាំងអស់ ដូចខាងក្រោម៖
ហត្ថាកសិករ លីមីតធីត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេក្នុងការបោះផ្សាយលក់មូលបត្របំណុល នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា សូមជម្រាបជូនដំណឹងដល់វិនិយោគិន និងសាធារណជនមេត្តាជ្រាបថា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានផ្លាស់ប្តូរសមាសភាពសមាជិកក្រុមប្រឹក្សាភិបាល និងប្តូរឈ្មោះប្រធានក្រុមប្រឹក្សាភិបាលរបស់ខ្លួនដូចខាងក្រោម៖