ធនាគារ ហត្ថា ប្រារព្ធពីធី “វេទិកាស្តីពី ហុង ស៊ុយ ឆ្នាំ២០២៥” ដើម្បីផ្តល់ឱកាសដល់អតិថិជនក្នុងការទទួលបានគន្លឺះសំខាន់ៗ សម្រាប់ការផ្លាស់ប្តូរឆ្នាំចាស់ឈានចូលឈ្នាំថ្មី (ឆ្នាំម្សាញ់)

ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរៀបចំកម្មវិធីដ៏ពិសេសជូនដល់អតិថិជន ក្រោមប្រធានបទ “វេទិការស្ដីពី ហុង ស៊ុយ ឆ្នាំ២០២៥”។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱកាសដល់អតិថិជនក្នុងការទទួលបានគន្លឺះសំខាន់ៗនៃហុងស៊ុយ និងយុត្តិសាស្រ្ត អំពីការផ្លាស់ប្តូរឆ្នាំចាស់ឈានចូលឈ្នាំថ្មី (ឆ្នាំម្សាញ់) ដែលអាចជួយដល់អតិថិជនក្នុងការគ្រប់គ្រងអាជីវកម្មឆ្នាំថ្មីដោយមានទំនុកចិត្ត និងឈានទៅរកជោគជ័យ ដែលមានអ្នកចូលរួមសរុបជិត ៣០០ នាក់។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានចែករំលែកក្តីរំភើបចំពោះព្រឹត្តិការណ៍នេះដោយបានមានប្រសាសន៍ថា៖
"ធនាគារ ហត្ថា យើងជឿជាក់ថា ការ
ផ្ដល់នូវសេវាកម្មហិរញ្ញវត្ថុដ៏ល្អ គឺជាចំណុចដ៏សំខាន់សម្រាប់ងអត្តិថិជន ប៉ុន្តែការបន្ថែមនៅចំណេះដឹងនិងចែករំលែក ផ្សេងៗ ដូចជា "វេទិការស្ដីពី ហុង ស៊ុយ ឆ្នាំ២០២៥" ដែលរៀបចំសម្រាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន គឺដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់បទពិសោធន៍ដ៏ល្អឥតខ្ចោះ និងជួយជំរុញអតិថិជនរបស់យើងប្រកបអាជីវកម្មបានកាន់តែល្អសម្រាប់អាជីវកម្ម ឱ្យមានភាពរីកចម្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងជីវិតផ្ទាល់ខ្លួន។

ឆ្លៀតក្នុងឱកាសនេះ ធនាគារ ហត្ថាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងភ្ញៀវកិត្តិយសទាំងអស់ ចំពោះការបន្តគាំទ្រ ជឿទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់ធនាគារ ហត្ថា ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញការរីកលូតលាស់ ភាពជោគជ័យ និង រឹងមាំរបស់ធនាគារ រហូតមកដល់សព្វថ្ងៃនេះ។ សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា គណៈគ្រប់គ្រង ព្រមទាំងអតិថិជន និងភ្ញៀវកិត្តិយសទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន!

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាជីវកម្មធំៗជាច្រើនទៀត ។  ធនាគារ ហត្ថា ត្រូវបានទទួលស្គាល់ថាជាធនាគារពាណិជ្ជដ៏ឈានមុខគេមួយ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមបណ្ដាញសាខាដែលមានការតម្រែតម្រង់យ៉ាងទូលំទូលាយគ្របដណ្តប់ទូទាំងប្រទេស។