រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥៖ ក្រុមហ៊ុន ធានារ៉ាប់រងទូទៅ ហ្វីលីព ដែលជាសមាជិកនៃក្រុមហ៊ុន PhillipCapital Group និង ធនាគារ ហត្ថា ម.ក ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានប្រកាសដោយមោទនភាពពី ការសម្ពោធជាផ្លូវការលើកិច្ចសហការដៃគូអាជីវកម្មប៊េងកាសួរេន ដែលប្រារព្ធឡើងនៅសណ្ឋាគារ សាងគ្រីឡា ភ្នំពេញ។
កិច្ចសហប្រតិបត្តិការនេះ មានគោលបំណង ដើម្បីចូលរួមលើកកម្ពស់ និងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជន ធនាគារ ហត្ថា និងសាធារណជនឱ្យទទួលបាននូវធានារ៉ាប់រងទូទៅដូចជា៖ ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងអគ្គិភ័យ និងធានារ៉ាប់រងសុខភាព ក៏ដូចជាពង្រឹងកិច្ចការពារដល់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងពិតជាមានមោទនៈភាពតាមរយៈការសហការភាពជាដៃគូយុទ្ធសាស្ត្រប៊េងការសួរេននេះ ស្ថាប័នទាំងពីរជឿជាក់យ៉ាងមុតមាំថា នឹងរួមគ្នាបង្កើនការយល់ដឹងអំពី អត្ថប្រយោជន៍ធានារ៉ាប់រង ផ្តល់ដំណោះស្រាយ និងកិច្ចការពារហិរញ្ញវត្ថុប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនដល់ប្រជាជនកម្ពុជា។
លោក Jeffrey Chew, អគ្គនាយកក្រុមហ៊ុន ធានារ៉ាប់រងទូទៅ ហ្វីលីព បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូនេះថា៖
“យើងមានសេចក្តីសោមនស្សរីករាយក្នុងការពង្រឹងភាពជាដៃគូរបស់យើងជាមួយធនាគារ ហត្ថា កិច្ចសហការនេះអនុញ្ញាតឱ្យយើងប្រើប្រាស់ជំនាញរបស់យើង
ដើម្បីផ្តល់ការការពារធានារ៉ាប់រងដ៏មានតម្លៃដល់អតិថិជនរបស់ធនាគារ ហត្ថា។ លោក Jeffrey Chew មានប្រសាសន៍បន្ថែមថា
កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែផ្តល់ដំណោះស្រាយធានារ៉ាប់រងដ៏ល្អឥតខ្ចោះដល់អតិថិជនធនាគារហត្ថាប៉ុណ្ណោះទេ
ធានារ៉ាប់រងពិតមានតួនាទីសំខាន់ក្នុងការចង្អុលនៃស្ថិតស្ថេរ សុវត្ថិភាពហិរញ្ញវត្ថុ
កាត់បន្ថយផលប៉ះពាល់ពីព្រឹត្តិការណ៍ដែលកើតឡើងដោយមិនបានរំពឹងទុក និងការពារសន្តិភាពផ្លូវចិត្តកាន់តែច្រើន
និងប្រសិទ្ធភាពជូនដល់អតិថិជន”។
លោក មិន សុផា ប្រធាននាយកប្រតិបត្តិធនាគារ ហត្ថា បានបង្ហាញនូវការទុកចិត្តខ្ពស់ចំពោះដៃគូនេះ
ដោយអោយដឹងថាវានឹងជំរុញវិស័យធានារ៉ាប់រងឲ្យមានការរីកចម្រើនបន្ថែមទៀត។ លោកបានលើកឡើងថា
“យើងពិតជាមានក្តីសោមនស្សក្នុងភាពជាដៃគូរអាជីវកម្មជាមួយ ក្រុមហ៊ុន ធានារ៉ាប់រងទូទៅ
ហ្វីលីព ដើម្បីផ្ដល់ប្រយោជន៍ និងជម្រើសន្ថែមទៀតជូនដល់អតិថិជនរបស់ធនាគារ ហត្ថា
ទាំងអស់ និងសាធារណៈទូទៅ តាមរយៈការផ្តល់នូវសេវាធានារ៉ាប់រងសុខភាព
សេវាធានារ៉ាប់រងអគ្គិសភ័យ និងធានារ៉ាប់រងយានយន្ត
ដែលក្រុមហ៊ុនទាំងពីរបានហការជាមួយជួយគ្នានៅថ្ងៃនេះ។ ភាពជាដៃគូនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុទូលំទូលាយដែលអាចបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់កម្ពុជាអោយបានល្អបំផុត។”
ដើម្បីអបអរក្នុងការដាក់សម្ពោធជាផ្លូវការលើកិច្ចសហការដៃគូអាជីវកម្មប៊េងកាសួរេននេះ
អតិថិជន ធនាគារ ហត្ថា ទាំងអស់ ដែលចុះឈ្មោះប្រើប្រាស់ធានារ៉ាប់រងយានយន្តឯកជន ពីក្រុមហ៊ុន
ហ្វីលីព ចេណឺរល អ៊ីនសួរេន ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា
ឆ្នាំ២០២៥ នឹងទទួលបានការបញ្ចុះតម្លៃ ១០% ភ្លាមៗ។ លើសពីនេះទៅទៀត
អតិថិជនដែលចុះឈ្មោះប្រើប្រាស់ធានារ៉ាប់រងតាមរយៈធនាគារ ហត្ថា
នឹងទទួលបាននូវតម្លៃពិសេស។
អំពី
ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វីលីព
ក្រុមហ៊ុនធានារ៉ាប់រងទូទៅ
ហ្វីលីព ជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងទូទៅដែលទទួលបានទំនុកចិត្តខ្ពស់នៅក្នុងប្រទេសកម្ពុជា
និងមានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការផ្តល់ដំណោះស្រាយធានារ៉ាប់រងទូទៅប្រកបដោយគុណភាពខ្ពស់
និងតម្លៃសមរម្យដល់អតិថិជនជា បុគ្គល និងដៃគូអាជីវកម្មនានា។
ក្រុមហ៊ុនទទួលបានការគាំទ្រប្រកបដោយមោទនភាពពី PhillipCapital Group ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏រឹងមាំមួយមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី។
វឌ្ឍនភាពរបស់ក្រុមហ៊ុនបានចាប់ផ្តើមជាមួយការអនុម័តលើការចុះបញ្ជីក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី
៣១ ខែមករា ឆ្នាំ ២០១៧ និងការទទួលបានអាជ្ញាប័ណ្ណអាជីវកម្មធានារ៉ាប់រងពីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៧។ ថ្មីៗនេះ
យើងបានបន្តអាជ្ញាប័ណ្ណអាជីវកម្មធានារ៉ាប់រងទូទៅជាមួយនឹងនិយ័តករធានារ៉ាប់រងកម្ពុជា
ដែលមានប្រសិទ្ធភាពនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២២ ដើម្បីធានាបានការអនុលោមតាមច្បាប់
និងឧត្តមភាពសេវាកម្មរបស់ក្រុមហ៊ុន។
នៅក្នុងប្រទេសកម្ពុជា
PhillipCapital
Group (Cambodia) តំណាងដោយក្រុមហ៊ុនសំខាន់ៗចំនួនបួន៖
•
Phillip General Insurance (Cambodia) Plc
•
Phillip Life Assurance (Cambodia) Plc
•
Phillip Bank Plc
•
Phillip Trustee (Cambodia) Co, Ltd
អំពី
ធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ
ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ
ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន
ដែលរួមមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាជីវកម្មធំៗជាច្រើនទៀត
។ ធនាគារ ហត្ថា
ត្រូវបានទទួលស្គាល់ថាជាធនាគារពាណិជ្ជដ៏ឈានមុខគេមួយ
ក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមបណ្ដាញសាខាដែលមានការតម្រែតម្រង់យ៉ាងទូលំទូលាយគ្របដណ្តប់ទូទាំងប្រទេស។