ធនាគារ ហត្ថា ទទួលបានការសរសើរពីសម្តេចបរធិបតី ហ៊ុន ម៉ាណែត ជាសហគ្រាសបង់ពន្ធច្រើនជាងគេមួយ ក្នុងចំណោមធនាគារផ្សេងទៀតនៅកម្ពុជា

ធនាគារ ហត្ថា មានកិតិ្តយសយ៉ាងខ្ពស់ដែលបានទទួលលិខិតសរសើរពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងកោតសរសើរធនាគារ ហត្ថា ថាជាសហគ្រាសបង់ពន្ធច្រើនជាងគេមួយក្នុងចំណោមធនាគារផ្សេងទៀតនៅកម្ពុជា និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងឆ្នាំ 2025

ការទទួលស្គាល់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ ហត្ថា ក្នុងធ្វើអាជីវកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ តម្លាភាព និងអនុលោមយ៉ាងខ្ជាប់ខ្ជួនតាមកាតព្វកិច្ច និងបទប្បញ្ញត្តិពន្ធដាររបស់ប្រទេសកម្ពុជា ហើយយើងប្តេជ្ញារក្សាបទដ្ឋានខ្ពស់បំផុត ដើម្បីរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសជាតិ។


អំពីធនាគារហត្ថា៖

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាជីវកម្មធំៗជាច្រើនទៀត ។  ធនាគារ ហត្ថា ត្រូវបានទទួលស្គាល់ថាជាធនាគារពាណិជ្ជដ៏ឈានមុខគេមួយ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមបណ្ដាញសាខាដែលមានការតម្រែតម្រង់យ៉ាងទូលំទូលាយគ្របដណ្តប់ទូទាំងប្រទេស។