ធនាគារ ហត្ថា បានប្រកាសជាផ្លូវការលើកិច្ចសហការដៃគូអាជីវកម្មជាមួយ KESS Innovation

រាជធានីភ្នំពេញថ្ងៃទី​១៧​ ខែកុម្ភៈ ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានប្រកាសដោយមោទនភាពពី ការសម្ពោធជាផ្លូវការលើកិច្ចសហការដៃគូអាជីវកម្មជាមួយ KESS Innovation Plc  ដែលប្រារព្ធឡើងនៅ ធនាគារ ហត្ថា​ថៅវើ​ ។

កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងដើម្បី​ចូលរួម​លើកកម្ពស់​​និងផ្តល់សេវាកម្មទូទាត់ប្រាបែបឌីជីថលលើផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជនធនាគារ ហត្ថា និង​សាធារណជន​ឱ្យទទួលបាននូវកាន់តែមានភាពងាយស្រួលសុវត្ថិភាព នឹងរួមគ្នាបង្កើនការយល់ដឹង និងផែនការយុទ្ធសាស្ត្រក្នុងការពង្រីកប្រតិបត្តិការសេវាហិរញ្ញវត្ថុឱ្យកាន់តែសម្បូរបែបតាមរយៈបច្ចេកវិទ្យាឌីជីថលជូនដល់ប្រជាជនកម្ពុជា។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិធនាគារ ហត្ថា បានបង្ហាញនូវការទុកចិត្តខ្ពស់ចំពោះភាពជាដៃគូ ដោយបានមានប្រសាសន៍ថា ” កិច្ចសហការនេះគឺជាការចាប់ផ្ដើមដ៏ល្អ និងមានភាពរីកចម្រើនក្នុងការព្រឹងសេវាកម្មទូទាត់បែបឌីជីថល​តាមរយៈ KESS  រួមគ្នាជាមួយសេវា ប្រព័ន្ធអ៊ីនធឺណិត និងទូរស័ព្ទឆ្លាតវៃ Hattha Mobile ជាដើមដល់អតិថិជនអោយទទួលបាននូវភាពងាយស្រួល សុវត្ថិភាព” បន្ថែមពីនេះ លោក មិន សុផា និង លោក ប៉េះ គឹមស៊្រាន​ ប្រនាយកប្រតិបត្តិនៃ KESS Innovation និងត្រៀមបង្កើតនៅ​អ្វីដែលកាន់តែពិសេស និង​ងាយស្រួលទៅដល់អតិថិជនបន្ថែមទៀតផង។

លោក ប៉េះ គឹមស៊្រាន ប្រនាយកប្រតិបត្តិនៃ KESS Innovationបានមានប្រសាសន៏ថា “ខ្ញុំមានក្តីរំភើបជាខ្លាំងអំពីភាពជាដៃគូនេះ ដោយខ្ញុំប្រាកដថាទាំង KESS Innovation និងធានាគារ ហត្ថា នឹងផ្ដល់អត្ថប្រយោជន៍ទៅកាន់អតិថិជនតាមរយៈកិច្ចការសហការនេះ ដោយនឹងផ្ដល់នៅគុណភាពសេវាកម្ម ទូទាត់បែបឌីជីថលកាន់តែប្រសើរ

យើងពិតជាមានមោទនៈភាព និងជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលធនាគារ ហត្ថា ពង្រីកសេវាកម្មរបស់ខ្លួនទៅក្នុងវិស័យបច្ចែកវិទ្យាការទូទាត់បែបឌីជីថល​  ដោយឆ្លុះបញ្ចាំងនូវតួនាទីរបស់ខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុផ្តោតលើអតិថិជនជាអាទិភាព និងចូលរួមក្នុងការគាំទ្របេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់នូវបរិវត្តកម្មឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុ។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាជីវកម្មធំៗជាច្រើនទៀត ។  ធនាគារ ហត្ថា ត្រូវបានទទួលស្គាល់ថាជាធនាគារពាណិជ្ជដ៏ឈានមុខគេមួយ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមបណ្ដាញសាខាដែលមានការតម្រែតម្រង់យ៉ាងទូលំទូលាយគ្របដណ្តប់ទូទាំងប្រទេស។