ធនាគារ ហត្ថា និងគ្លីនិក AIR PLUS បានចូលរួមក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុ និងសេវាថែទាំសុខភាពប្រកបដោយគុណភាព និងគ្របដណ្តប់ទូទាំងប្រទេសកម្ពុជា

ភ្នំពេញ, ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦៖ ធនាគារ ហត្ថា បានប្រកាសដោយមោទនភាពនូវការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស (AIRPLUS Clinic)

កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងរួមគ្នាដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប ផ្សារភ្ជាប់ជាមួយនឹងការលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់។ តាមរយៈភាពជាដៃគូនេះ អតិថិជននឹងទទួលបាននូវភាពងាយស្រួលកាន់តែប្រសើរ ក្នុងការប្រើប្រាស់សេវាថែទាំសុខភាពទំនើបៗ ជាមួយការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏រឹងមាំពីធនាគារ ហត្ថា។

អំពីធនាគារហត្ថា៖

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួនដែលរួមមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាជីវកម្មធំៗជាច្រើនទៀត។  ធនាគារ ហត្ថា ត្រូវបានទទួលស្គាល់ថាជាធនាគារពាណិជ្ជដ៏ឈានមុខគេមួយក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមបណ្ដាញសាខាដែលមានការតម្រែតម្រង់យ៉ាងទូលំទូលាយគ្របដណ្តប់ទូទាំងប្រទេស។