ធនាគារ ហត្ថា និង សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (University of South East Asian) រួមគ្នាពង្រឹងផ្នែកសេវាកម្មហិរញ្ញវត្តុ និងចំណេះដឹង

សៀមរាប ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (University of South East Asian) ដើម្បីជំរុញភាពជាដៃគូសហការគ្នាក្នុងគោលបំណងលើកកម្ពស់ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្ស។

បន្ថែមពីនោះថែមទៀត បានផ្តល់លទ្ធភាពលើសេវាកម្មហិរញ្ញវត្ថុនានាច្រើន​ជាង​មុនទៅកាន់បុគ្គលិក សាស្រ្តាចារ្យ ​និងនិស្សិត ជាពិសេសផ្ដល់ឱកាសបណ្តុះបណ្តាលជាក់ស្តែងលើការចុះកម្មសិក្សានៅធនាគារ ហត្ថា  ក្នុងគោលបំណងពង្រឹងជំនាញផ្នែកធនាគារ ដើម្បីមានឱកាសការងារច្រើន។

ដូចនេះ អនុស្សរណៈយោគយល់គ្នានេះជាការបង្ហាញពីកិច្ចសហប្រតិបត្តិការដើម្បីជួយពង្រឹងជំនាញ និងបង្កើនឱកាសការងារដែលអាចរួមចំណែកដល់ការរីកចម្រើននៃវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិទាំងមូលក្នុងប្រទេសកម្ពុជា។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាជីវកម្មធំៗជាច្រើនទៀត ។  ធនាគារ ហត្ថា ត្រូវបានទទួលស្គាល់ថាជាធនាគារពាណិជ្ជដ៏ឈានមុខគេមួយ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមបណ្ដាញសាខាដែលមានការតម្រែតម្រង់យ៉ាងទូលំទូលាយគ្របដណ្តប់ទូទាំងប្រទេស។